កីឡា

Ronaldo ជាប់​ចំណាត់​ថ្នាក់​​​នៅ​ Ballon d’Or ទាប​បំផុត​ជា​លើក​ដំបូង ​ក្នុង​រយៈពេល​១៧​ឆ្នាំ

​ខ្សែ​បម្រើ​ប្រយុទ្ធ​ Cristano Ronaldo ទទួល​បាន​​ចំណាត់​ថ្នាក់​ទាប​បំផុត​ ជា​លើក​ដំបូង​​​ក្នុង​ការ​ប្រជែង​ពាន Ballon d’Or ក្នុង​រយៈពេល​១៧​ឆ្នាំ​ចុងក្រោយ។

តារា​របស់​ក្រុម Manchester United បានបញ្ចប់​នៅ​ចំណាត់​ថ្នាក់​លេខ​២០ ដែល​ជា​ចំណាត់​ថ្នាក់​ដូច​​គ្នា​ ដែល​គេ​ធ្លាប់​ទទួល​បាន​កាល​ពី​ឆ្នាំ​២០០៥។ Ronaldo ធ្លាប់​ឈ្នះ​ពាន Ballon d’Or ៥​សម័យ ហើយ​ការ​ឈ្នះ​ចុងក្រោយ​របស់​គេ ​នៅ​ឆ្នាំ​២០១៧។

ខ្សែ​បម្រើ​ប្រយុទ្ធ​របស់​ក្លឹប Paris Saint-Germain កីឡាករ Lionel Messi ដែល​តែងតែ​ប្រជែង​ជាមួយ​ Ronaldo នោះ មិន​បាន​ជាប់​ក្នុង​បញ្ជី​ចុងក្រោយ​របស់​ពាន Ballon d’Or ឆ្នាំ​នេះ​ឡើយ។ កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​ ធ្លាប់​ឈ្នះ​ពាន​សម្រាប់​បុគ្គល​​មួយ​នេះ​៧​សម័យ​ឯណោះ។

សម្រាប់​ឆ្នាំ​២០២២​នេះ ខ្សែ​ប្រយុទ្ធ​របស់ Real Madrid កីឡាករ Karim Benzema ​ជា​អ្នក​ទទួល​បាន​ពាន Ballon d’Or។ កីឡាករ​សញ្ជាតិ​បារាំង​​វ័យ​៣៤​ឆ្នាំ​រក​បាន​៤៤​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន ​៤៦​ប្រកួត​​ជួយ Real ឈ្នះ​ពាន Champions League និង La Liga ក្នុង​រដូវ​កាល​២០២១-២២៕ Source: Sabay

Most Popular

To Top