កីឡា

ម្ចាស់ផ្ទះ World Cup Qatar ឈ្នះសិទ្ធិសម្រាប់ Asian Cup 2023ទៀត

គូឡាឡាំពួ ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ព្រឹត្តិការណ៍ការប្រកួតកីឡា បាល់ទាត់ពិភពលោក “World Cup” នៅប្រទេសកាតា នៅសល់តែប៉ុន្មានសប្តាហ៍ទៀត ប្រទេសនេះត្រូវ បានជ្រើសរើសធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាបាល់ទាត់ Asian Cup 2023 ទៀតដោយសហព័ន្ធបាល់ទាត់អាស៊ី ។

ប្រទេសកាតាបានយកឈ្នះការដេញថ្លៃ ពីកូរ៉េខាងត្បូង និងឥណ្ឌូនេស៊ី ដើម្បីក្លាយជាប្រទេសដំបូងគេ ដែលធ្វើម្ចាស់ផ្ទះការប្រកួតជើងឯក ទ្វីបចំនួន៣ដង បន្ទាប់ពីរៀបចំព្រឹត្តិការណ៍នេះក្នុងឆ្នាំ ១៩៨៨ និង ២០១១ ។

ដើមឡើយប្រទេសចិន គ្រោងនឹងរៀបចំព្រឹត្តិការណ៍ ដែលមានក្រុមចំនួន ២៤ ប៉ុន្តែបានបោះបង់សិទ្ធិធ្វើម្ចាស់ផ្ទះរបស់ខ្លួន ក្នុងខែឧសភា ដោយសារតែមានការ រឹតបន្តឹងលើ COVID-19 របស់ប្រទេសនេះ ទុកឲ្យ AFC ស្វែងរកអ្នកជំនួស ។
ដោយសារសីតុណ្ហភាព រដូវក្តៅខ្ពស់ក្នុងប្រទេសកាតា វាអាចថាកាលបរិច្ឆេទ នៃការប្រកួតអាចត្រូវបានប្តូរ ចាប់ពីខែមិថុនាក្រោយ៕

Most Popular

To Top