កីឡា

Bruno បង្ហាញទំរង់លេងដូចដើមឡើងវិញក្នុងជ័យជំនះយប់មិញ

តារាឆ្នើមប៉ទុយហ្គាល់ Bruno Fernandes អស់រយៈពេល១០ប្រកួត មកហើយមិនទាន់អាច បង្ហាញទំរង់លេងដ៏ល្អរបស់គាត់ឡើងវិញនៅឡើយ ទើបតែប្រកួតយប់មិញនេះ ដែលអាចជួយដឹកនាំក្រុម ក្នុងនាមជាប្រធានក្រុមដើម្បីយកជ័័យជំនះយ៉ាងធំធេង លើក្រុមខ្លាំង Spurs ក្នុងលទ្ធផលដល់ទៅ២ទល់នឹង០។

Fred និង Bruno គឺជាម្ចាស់គ្រាប់បាល់ទាំង២ ដែលគ្រាប់ បាល់ដំបូងកើតឡើងនៅដើមតង់ទី២នាទី ទី៤៧ ដោយ Fred និងមួយគ្រាប់ទៀតដោយកីឡាករ Bruno នៅនាទីទី៦៩ ខណៈដែល Spurs មិនមានឱកាសច្រើនឡើយដោយអាចគ្រប់គ្រងបាល់ បានត្រឹមតែ៤៨ភាគរយ ប៉ុណ្ណោះក្នុងទឹកដីរបស់ Old Trafford។

បញ្ចប់ការប្រកួតនេះ Man UTD យកបាន៣ពិន្ទុ បន្តឈរនៅលេខរៀងទី៥ ក្នុងតារាងកំពូលមាន១៩ពិន្ទុ តាមពីក្រោយក្រុម Chelsea ដែលមាន២០ ពិន្ទុប៉ុន្តែនៅសល់១ ប្រកួតម្នាក់ដូចគ្នាខណៈដែលក្រុមកំពូលតារាង Arsenal មាន២៧ពិន្ទដាច់លើសគេ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top