កីឡា

Perez៖ Real Madrid គ្មានផែនការយក Haaland មករួមក្លឹបឡើយ

សប្តាហ៍នេះប្រធានក្លឹបយក្សអេស្បាញ Real Madrid លោក Florentino Perez បានធ្វើការលើកឡើងយ៉ាងច្បាស់អំពីដំណឹងដែរថាក្លឹបនឹងនៅតែចិញ្ចឹមចិត្តចង់បានកីឡាករ Erling Haaland ពីក្លឹបមេឃខៀវ Man City។

កីឡាករខ្សែប្រយុទ្ធន័រវេសរូបនេះបានចូលរួមជាមួយនឹង Man City កាលពីរដូវក្តៅក្នុងតម្លៃខ្លួនត្រឹមតែ៥១ លានផោន បន្ទាប់ពីកុងត្រារបស់កីឡាករ ជិតផុតកំណត់ជាមួយនឹង Dortmund ហើយក្នុងពេលដែលដំណឹងនៃការចូលរួមជាមួយនឹង Real Madrid មានភាពខ្លាំងក្លាផងដែរនោះ។

ទោះបីជាយ៉ាងណាក្តីទំរង់លេងរបស់ Haaland នៅតែខ្លាំងពេលមកដល់អង់គ្លេសភ្លាមដោយអាចរកបានគ្រាប់បាល់១៥គ្រាប់មកហើយក្នុងពេលដែលមានវ័យទើបតែ២២ឆ្នាំដែលវាបានធ្វើឲ្យ Real Madrid នៅតែមានព័ត៌មានថាចង់បាន Haaland នៅឡើយ។

លោក Perez និយាយដោយខ្លីបែបនេះថា៖ហេតុអ្វីដែលយើងត្រូវតែបន្តចង់បាន Haaland ខណៈដែលបច្ចុប្បន្នយើងមានកីឡាករល្អៗបំផុតលើលោកជាច្រើននាក់រួចទៅហើយនោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top