កីឡា

Conte គម្រាមដើរចេញ ពីក្លឹបបើអ្នកគាំទ្រ នៅតែបន្តធ្វើបែបនេះ

គ្រូបង្វឹកអ៊ីតាលី Conte មិនសូវជាសប្បាយ ចិត្តឡើយ ក្នុងជំនួបចាញ់ Liverpool កាលពីចុង សប្តាហ៍កន្លងមក ក្នុងលទ្ធផល២ទល់នឹង១ ប៉ុន្តែរឹតតែអន់ចិត្តជាងនេះនោះ គឺការមិនទទួលបានការគោរព ពីសំណាក់អ្នកគាំទ្រ របស់ក្លឹប តែម្តងហើយបានថែមទាំងពោលថា លោកនឹងអាចដើរ ចេញពីក្លឹបនៅចុងរដូវកាល នេះប្រសិនបើរឿងបែបនេះ នៅតែបន្តកើនឡើង ។

លោកបាននិយាយថា ៖ ខ្ញុំគិតថាពួកយើងត្រូវបង្ហាញ នូវការគោរពគ្រប់ពេលវេលាទាំងអស់ ទៅកាន់ក្រុមអ្នកគាំទ្រ ពីព្រោះពួកគេជាអ្នកទិញសំបុត្រ របស់យើង ប៉ុន្តែការប្រកួតលើកនេះ ខ្ញុំពិតជាអន់ចិត្តខ្លាំងណាស់ ពីព្រោះថា ការប្រកួតមួយណា ក៏មានសារៈសំខាន់ដែរ សម្រាប់ខ្ញុំ ។ មួយឆ្នាំនេះយើងវិវឌ្ឍ បានច្រើនប៉ុន្តែមិនទាន់គ្រប់គ្រាន់ សម្រាប់លើកពាននោះទេ ។

លោកបន្តថា ៖ គ្រប់គ្នាត្រូវតែយល់ថា យើងត្រូវការពេលវេលា និងភាពអត់ធ្មត់បន្ថែមទៀត ប្រសិនបើយើងបាត់បង់ ការចង់បាននោះយើង នឹងបាត់បង់កម្លាំងជាមិនខាន ។ ខ្ញុំនឹងរងចាំមើលបន្តទៀតថា ប្រសិនបើការគោរព មិនត្រូវបានធ្វើឡើង រវាងគ្នាទេនោះ រហូតដល់
ចុងរដូវកាល ប៉ុន្តែបើមានការកែប្រែនោះ ខ្ញុំនឹងពិចារណាឡើងវិញ ចំពោះលទ្ធផល ដែលយើងទទួល បាននូវចុងរដូវកាល ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top