កីឡា

ខេត្តបាត់ដំបង និងខេត្តកណ្តាលឈ្នះមេដាយមាស២ គ្រឿងនៃប្រភេទកីឡាហែលទឹក ប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិ លើកទី១

ភ្នំពេញ៖ ខេត្តបាត់ដំបង និងខេត្តកណ្តាលដណ្តើមបានមេដាយមាស ២ គ្រឿងដូចគ្នា នៅថ្ងៃបើកឆាកសម្រាប់ប្រភេទកីឡាហែលទឹកនៃព្រឹត្តការណ៍ ការប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិលើកទី១ ឆ្នាំ២០២២ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡាបានសហការ ជាមួយសហព័ន្ធកីឡាជាតិទំាង៣៨ និងគណៈកម្មាធិការជាតិ ប៉ារ៉ាអូឡាំពិកកម្ពុជានៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ខេត្តបាត់ដំបង និងខេត្តកណ្តាល ដណ្តើមមេដាយមាស ២ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ខេត្តព្រៃវែងដណ្តើមមេដាយមាស ១ គ្រឿង និងមេដាយប្រាក់ ២ គ្រឿង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដណ្តើមមេដាយមាស ១ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង ខេត្តកំពង់ចាម ដណ្តើមមេដាយប្រាក់ ២គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ក្រសួងមហាផ្ទៃទទួលមេដាយប្រាក់២គ្រឿង និងភ្នំពេញទទួលមេដាយសំរិទ្ធ ១ គ្រឿង។

ប្រភេទកីឡាហែលទឹកជនពិការវិញ៖ ភ្នំពេញដណ្តើមមេដាយមាស ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ខេត្តកណ្តាល ដណ្តើមមេដាយមាស ១ គ្រឿង ខេត្តកំពង់ស្ពឺ និងខេត្តត្បូងឃ្មុំ ទទួលមេដាយប្រាក់ ១គ្រឿង និងខេត្តកំពង់ចាម មេដាយសំរិទ្ធ ១ គ្រឿង។  

ការប្រកួតប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ រួមមាន ៣៨ ប្រភេទកីឡា និង កីឡាប៉ារ៉ាឡាំពិក ចំនួន ៧ប្រភេទកីឡា។ ការប្រកួតតាមប្រភេទកីឡា និងវិញ្ញាសា នឹងធ្វើឡើងនៅ រាជធានីភ្នំពេញ ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តសៀមរាប។ 

ចំពោះកីឡាហែលទឹកប្រព្រឹត្តទៅចាប់ថ្ងៃទី ១៩-២៣  ខែវិច្ឆិកា ឆ្នាំ ២០២២នៅអាងហែលទឹក នៃពហុកីឡដ្ឋានជាតិអូឡាំពិក ។ ក្រសួង រាជធានីខេត្តទាំង៨ចូលរួមប្រកួតព្រឹត្តិការណ៍ដ៏ធំនេះរួមមានក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកោះកុង ខេត្តកំពង់ចាម ខេត្តព្រៃវែង និងខេត្តបាត់ដំបង ៕ ដោយ៖លី ភីលីព

Most Popular

To Top