ភ្នំពេញ៖ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដណ្តើមមេដាយ៤គ្រឿង ខណៈក្រសួងការពារជាតិ ដណ្តើមមេដាយ៦ គ្រឿងសម្រាប់ប្រភេទកីឡាជឺជីតស៊ូ នៃព្រឹត្តការណ៍ការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ ឆ្នាំ២០២២ រៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នៅវិទ្យាស្ថានអប់រំកាយ និងកីឡា ។
ក្នុងឱកាសពិធីបិទ និងប្រគល់មេដាយជូនកីឡាករ-កីឡាការិនី ការប្រកួតខាងលើកនេះដោយមានការអញ្ជើញលោក ហួរ សុម៉េធ តំណាងដ៏លោកបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងលោកឧត្តមសេនីយ៍ទោ វ៉ា ស៊ីនភីរម្យ ជាទីប្រឹក្សាជាន់ខ្ពស់នៃគណៈកម្មាធិការអូឡាំពិកកម្ពុជាទទួលបន្ទុកបេកកម្មពិសេស។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដណ្តើមមេដាយ៤គ្រឿងក្នុងនោះមេដាយ ២គ្រឿង ប្រាក់ ១ គ្រឿង និងសំរិទ្ធ ១ គ្រឿង ខណៈក្រសួងការពារជាតិដណ្តើមមេដាយ ៦ គ្រឿង មេដាយមាស ២គ្រឿង និងសំរិទ្ធ ៤ គ្រឿង ភ្នំពេញដណ្តើមមេដាយ៦ គ្រឿង មេដាយមាស ១ គ្រឿង ប្រាក់ ៤ គ្រឿង និងសំរិទ្ធ ១ គ្រឿង ក្រសួងមហាផ្ទៃដណ្តើមមេដាយ ៥ គ្រឿង មេដាយមាស ១ គ្រឿង ប្រាក់ ៣ គ្រឿង និងសំរិទ្ធ ៣ គ្រឿង និងខេត្តបាត់ដំបង ដណ្តើមមេដាយសំរិទ្ធ ៣ គ្រឿង៕ ដោយ៖លី ភីលីព




