កីឡា

ក្រសួងការពារជាតិ​​​ ដណ្តើមមេដាយមាស ៣គ្រឿង នៃប្រភេទកីឡាសីដក់ នៃប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិលើកទី១

ភ្នំពេញ៖​​ ក្រសួងការពារជាតិ ដណ្តើមមេដាយមាស ៣ គ្រឿង ខណៈក្រសួងមហាផ្ទៃដណ្តើមមេដាយ ៣ គ្រឿងសម្រាប់ប្រភេទកីឡាសីដក់ នៃព្រឹត្តការណ៍ការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ ឆ្នាំ២០២២ រៀបចំដោយក្រសួងអប់រំ យុវជន និងកីឡាបានសហការ ជាមួយសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា និងគណៈកម្មាធិការជាតិប៉ារ៉ាអូឡាំពិកកម្ពុជា នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នៅមណ្ឌលកីឡាក្រសួងមហាផ្ទៃ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។

ក្នុងឱកាសពិធីបិទ និងប្រគល់មេដាយជូនកីឡាករ-កីឡាការិនីការប្រកួតខាងលើកនេះ ដោយមានការអញ្ជើញលោក សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃទទួលបន្ទុកជួយដឹកនាំ ការងារក្រុមប្រឹក្សាក្រសួងមហាផ្ទៃ និងលោក មាស សារិន សហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា និងមន្ត្រីតាំងក្រសួង រាជធានីខេត្តទំាង៦ចូលរួម។

ក្រសួងការពារជាតិដណ្តើមមេដាយមាស ៣ គ្រឿង ក្រសួងមហាផ្ទៃដណ្តើមមេដាយប្រាក់ ១ គ្រឿង និងសំរិទ្ធ២គ្រឿង ខេត្តកំពង់ចាមដណ្តើមប្រាក់ ១ គ្រឿង ខេត្តឧត្តរមានជ័យដណ្តើមប្រាក់ ១ គ្រឿង និង ខេត្តព្រៃវែងដណ្តើមមេដាយសំរិទ្ធ ១ គ្រឿង។ ការប្រកួតប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ រួមមាន ៣៨ ប្រភេទកីឡា និង កីឡាប៉ារ៉ាឡាំពិក ចំនួន ៧ប្រភេទកីឡា។ ការប្រកួតតាមប្រភេទកីឡា និងវិញ្ញាសា នឹងធ្វើឡើងនៅ រាជធានីភ្នំពេញ ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តសៀមរាប។

កីឡាសីដក់ និងឈិនឡូនប្រព្រឹត្តទៅចាប់ថ្ងៃទី១៩-២៣ ខែវិច្ឆិកា ឆ្នាំ២០២២នៅមណ្ឌលកីឡាក្រសួងមហាផ្ទៃនៃពហុកីឡដ្ឋានជាតិអូឡាំពិក ។ ក្រសួង រាជធានីខេត្តទាំង៥ចូលរួមរួមមានក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ រាជធានីភ្នំពេញ ខេត្តព្រៃវែង ខេត្តឧត្តរមានជ័យ និងព្រះវិហារ៕ ដោយ៖លី ភីលីព

Most Popular

To Top