កីឡា

កីឡាករជប៉ុន ៖ មិត្តភាពត្រូវផ្អាក អាល្លឺម៉ង់សិន បន្ទាប់ប៉ះគ្នាការប្រកួត បើកឆាក World Cup

ដូហា ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ ជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ក្រុមកីឡាករជប៉ុន មកលេង ក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡា បាល់ទាត់ពិភពលោក “World Cup” ៨នាក់ របស់ប្រទេសជប៉ុនលេង នៅ Bundesliga ប៉ុន្តែខ្សែប្រយុទ្ធ លោកRitsu Doan បាននិយាយថា មិត្តភាពត្រូវបានផ្អាក នៅពេលដែលពួកគេជួបអាល្លឺម៉ង់ សម្រាប់ការប្រកួតបើកឆាក របស់ពួកគេនៅប្រទេសកាតា។

ប្រទេសជប៉ុន ចាប់ផ្តើមយុទ្ធនាការ ក្នុងពូល E របស់ពួកគេទល់ នឹងក្រុមអាល្លឺម៉ង់នៅថ្ងៃពុធ ហើយក្រុមទាំង២ ទំនងជានឹងឡើង មកជួបជាមួយមុខគ្នា ខ្លះពីភាគីក្លិបរបស់ពួកគេ ។ លោក Doan អាចនឹងប៉ះមិត្តរួមក្រុម Freiburg គឺ Matthias Ginter និង Christian Gunter ខណៈខ្សែប្រយុទ្ធ Eintracht Frankfurt របស់ជប៉ុន Daichi Kamada អាចត្រូវបានជួបជាមួយ Mario Gotze និង Kevin Trapp ។

លោក Doan បានចូលរួមជាមួយ Freiburg ពី PSV Eindhoven នៅរដូវក្តៅ បាននិយាយថា ទំនាក់ទំនងនឹងចេញទៅក្រៅ នៅពេលពួកគេឈានជើង ចូលទីលានក្នុងទីក្រុងដូហា ។ កីឡាករវ័យ ២៤ ឆ្នាំ បានបន្តថា ខ្ញុំមិនទាក់ទងពួកគេ នៅពេលខ្ញុំនៅទីនេះទេ ។ ខ្ញុំបាននិយាយជាមួយពួកគេ មុនពេលខ្ញុំចាកចេញ ពីប្រទេសអាល្លឺម៉ង់ ។

លោកគិតថាចំណេះដឹងខាង ក្នុងអាចផ្តល់ឲ្យពួកគេនូវភាពអស្ចារ្យ ជាងប្រទេសអាល្លឺម៉ង់ ហើយមិត្តរួមក្រុម Yuto Nagatomo បាននិយាយថា កីឡាករដែលមានមូលដ្ឋាននៅ Bundesliga មិនមានភាពយឺតយ៉ាវ ក្នុងការចែករម្លែកព័ត៌មាន របស់ពួកគេទេ៕

Most Popular

To Top