ភ្នំពេញ ៖ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២លោក ផាត់ បញ្ញាសុជាតក៍ អនុប្រធានតំណាងឲ្យលោក វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា និងអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានអញ្ជើញចូលរួមពិធីបិទ ការ ប្រកួតកីឡាលើកទម្ងន់ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ ២០២២ នៅពហុកីឡដ្ឋានជាតិ មរកតតេជោ ។

លោក សំ សុខយី អគ្គលេខាធិការសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានប្រាប់ឲ្យដឹងថា ស្របតាមគោលការណ៍រដ្ឋាភិបាល ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិរៀបចំព្រឹត្តិការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២២ និងគណៈកម្មាធិការជាតិ អូឡាំពិកម្ពុជា ទើបសហព័ន្ធកីឡា លើកទម្ងន់កម្ពុជា រៀបចំការប្រកួតកីឡាលើកទម្ងន់ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាំតិលើកទី៣ ឆ្នាំ២០២២ ចាប់ពី ថ្ងៃទី១៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ។
ការប្រកការប្រកួត មានវត្តមានប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី ៣៨នាក់ មកពីក្រសួងមហាផ្ទៃ និងខេត្ត ៧ ខេត្តកែប កំពត ព្រសីហនុ កោះកុង បាត់ដំបង កំពង់ចាម និងកណ្តាល ។ក្នុងនាមគណៈកម្មការការប្រកួតកីឡាលើកទម្ងន់ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាំតិលើកទី៣ ឆ្នាំ ២០២២ សូមវាយតម្លៃខ្ពស់ ចំពោះមន្ច្រីបច្ចេកទេស និងប្រតិភូ កីឡាករ កីឡាការិនី ទាំងអស់ ដែលបានខិតខំប្រឹងប្រែងរួមគ្នា និងមានឆន្ទៈខ្ពស់ លះបង់ពេលវេលា ធ្វើឲ្យវគ្គនេះ ទទួលបាន ជោគជ័យនាពេលនេះ ។

លោក ផាត់ បញ្ញាសុជាតក៍ បាន មានប្រសាសន៍ថា លោកសូមកោតសរសើរ ចំពោះប្រតិភូដឹកនាំកីឡាកាយសម្ព័ន្ធ នៃក្រសួងខេត្តនិងអង្គភាព ពាក់ព័ន្ធទាំងអស់ ដែលបានបញ្ជូនប្រតិភូ កីឡារបស់ខ្លួនចូលរួមការប្រកួតខាងលើ ប្រកបដោយមិត្តភាព សាមគ្គីភាព និងគោរពបានត្រឹមត្រូវ តាមបទបញ្ជាបច្ចេកទេស នៃការប្រកួតដោយឈរលើស្មារតី ទទួលខុសត្រូវខ្ពស់រួមគ្នាគិតរួមគ្នា ធ្វើរួមគ្នាទទួលខុសត្រូវ ដោយមិនគិត តែពីការយកឈ្នះចាញ់ ពោលគឺឈរលើស្មារតី លេងកីឡាដើម្បីសុខភាព សន្តិភាព មិត្តភាព សាមគ្គីភាព និងបង្កើនគុណផលបច្ចេកទេស និងFair Play៕



