កីឡា

បិទការប្រកួត កីឡាជាតិលើកទី៣ និងកីឡាជនពិការ នៃប្រភេទកីឡា អត្តពលកម្ម ឆ្នាំ២០២២ជាផ្លូវការ

ភ្នំពេញ ៖ លោក ផៃ សុខ អនុប្រធានតំណាង ឲ្យលោក សំហេង បុរស ប្រធានសហព័ន្ធកីឡា អត្តពលកម្មខ្មែរស្ម័គ្រចិត្ត និងលោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រង ព្រឹត្តិការណ៍កីឡា និងគណៈកម្មការរៀបចំព្រឹត្តិការណ៍ កីឡាជាតិលើកទី៣ឆ្នាំ២០២២ បានអញ្ជើញចូលរួម ពិធីបិទការប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការ នៃប្រភេទកីឡា អត្តពលកម្ម ឆ្នាំ២០២២ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ទីលានបាល់ទាត់ នៃពហុកីឡដ្ឋានជាតិអូឡាំពិក ។

សម្រាប់ការប្រកួតនេះ ក្រសួងការពារជាតិឈ្នះមេដាយមាស ៩ គ្រឿង ប្រាក់ ៦ គ្រឿង និងសំរិទ្ធ ៣ គ្រឿង ខេត្តពោធិ៍សាត់ឈ្នះមេដាយមាស ៥ គ្រឿង ប្រាក់ ៥ គ្រឿង និងសំរិទ្ធ ២ គ្រឿង ខេត្តស្វាយរៀងឈ្នះមេដាយមាស ៤ គ្រឿង និងប្រាក់ ១ គ្រឿង ក្រសួងមហាផ្ទៃឈ្នះមេដាយមាស ៣ គ្រឿង ប្រាក់ ៥ គ្រឿង និងសំរិទ្ធ ១ គ្រឿង ខេត្តព្រៃវែងឈ្នះមេដាយមាស ២ គ្រឿង ប្រាក់ ៣ គ្រឿង និងសំរិទ្ធ ៥ គ្រឿង និងខេត្តកំពតឈ្នះមេដាយមាស ២ គ្រឿង និងប្រាក់ ២ គ្រឿង ។ ចំណែកភ្នំពញឈ្នះមេដាយមាស ២ គ្រឿង ប្រាក់ ១ គ្រឿង និងសំរិទ្ធ ១ គ្រឿង ខេត្តកំពង់ធំឈ្នះមេដាយមាស ១ គ្រឿង និងសំរិទ្ធ ៦ គ្រឿង។

លោក ផៃ សុខ បានមានប្រសាសន៍ថា ការប្រកួតមានលក្ខណៈល្អប្រសើរ និងបង្ហាញពីភាពចាស់ទុំ នៃការគ្រប់គ្រងព្រឹត្តិការណ៍ធំៗ របស់ជាតិយើងដែរ។ ការប្រកួតនេះជាឱកាសមួយសម្រាប់ពង្រឹង សមត្ថភាពមន្ត្រីអាជ្ញាកណ្តាល ចៅក្រម ជាពិសេសគណៈកម្មការរៀបចំការប្រកួត របស់សហព័ន្ធ។ លោកអគ្គបានបន្តថា ការប្រកួតកីឡាជាតិលើកឆ្នាំនេះសហព័ន្ធ ផ្តល់ឱកាសមន្ត្រីអាជ្ញាកណ្តាល ចៅក្រមក្មេងៗជាច្រើន ដើម្បីឲ្យមានបទ សោធន៍សម្រាប់ការប្រកួត ប៉ុន្តែព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ នៅកម្ពុជាយើង ៕

Most Popular

To Top