ការប្រកួតពូល F ឈានចូលមកដល់វគ្គកាត់សេចក្តី នៅយប់នេះវេលាម៉ោង១០ ដោយក្នុងនោះក្រូអាត ដែលឈរនៅកំពូលតារាងបណ្តោះអាសន្ន មាន៤ពិន្ទុ ត្រូវប៉ះជាមួយនឹងក្រុមប៊ែលហ្ស៊ិក ដែលមាន៣ពិន្ទុ ។
កាណាដា ដែលមិនមានពិន្ទុសោះ នៅក្នុងការប្រកួតទាំង២កន្លង មកនេះនឹងត្រូវធ្វើដំណើរទៅប្រទេសវិញហើយ ដោយស្វ័យប្រវត្តិប៉ុន្តែត្រូវប្រកួតមួយទៀត ប៉ះនឹងក្រុមម៉ារ៉ុក ដែលមាន៤ពិន្ទុក្នុងដៃ ដូចគ្នាដែរ ។
ដូច្នេះយប់នេះម៉ារ៉ុក គឺជាការប្រកួតដ៏សំខាន់ចាំបាច់ យកបាន៣ពិន្ទុបង្កើតប្រវត្តិសាស្ត្រឡើង ទៅវគ្គបន្តខណៈ ដែលបានដឹងហើយថា ការប្រកួតរវាងក្រូអាត និងប៊ែលហ្ស៊ិក ក្រុមទាំងពីរត្រូវការឈ្នះរៀងខ្លួន ។
ក្រូអាតយប់នេះ មានភាគរយឈ្នះត្រឹមតែ៣៦ភាគរយ ស្រដៀងគ្នាទៅនឹងភាគរយឈ្នះរបស់ប៊ែលហ្ស៊ិក ដែលមាន៣៥ភាគរយដែរ ខណៈដែល
លទ្ធភាពស្មើគ្នា គឺមាន២៩ភាគរយ ៕
ប្រែសម្រួល៖ស៊ុនលី