កីឡា

កីឡាករ Ben White របស់អង់គ្លេស ចាកចេញពី World Cup ដោយសារហេតុផលផ្ទាល់ខ្លួន

កាតា៖ សមាគមកីឡាបាល់ទាត់បាននិយាយថា កីឡាករបាល់ទាត់ខ្សែការពារ សញ្ជាតិអង់គ្លេស Ben White បានត្រឡប់ពីព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទាត់ពិភពលោក “World Cup” នៅប្រទេសកាតា មកផ្ទះវិញ ដោយហេតុផលផ្ទាល់ខ្លួនយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ

FA មិនបានផ្តល់ហេតុផល សម្រាប់ការចាកចេញរបស់លោក White ឡើយ ប៉ុន្តែខ្សែការពារកណ្តាលរបស់ Arsenal មិនត្រូវបានគេរំពឹងថា នឹងចូលរួមជាមួយក្រុម របស់គ្រូបង្វឹកអង់គ្លេសលោក Gareth Southgate ក្នុងប្រទេសកាតា បន្ទាប់ពីចាកចេញ ពីមូលដ្ឋានហ្វឹកហាត់របស់ក្រុមនៅ Al Wakrah ។

FA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងសុំឲ្យឯកជនភាពរបស់កីឡាករ ត្រូវបានគោរពនៅពេលនេះ។កីឡាករវ័យ២៥ ឆ្នាំរូបនេះមិនបានលេង ក្នុងការប្រកួត២ពូលដំបូងរបស់អង់គ្លេស ជាមួយអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ហើយអវត្តមានសម្រាប់ការប្រកួតចុងក្រោយ ក្នុងពូល B របស់ក្រុមជាមួយក្រុមវេលស៍។ អង់គ្លេសត្រូវប៉ះសេណេហ្គាល់ឡើងវគ្គ ១៦ ក្រុមនៅថ្ងៃអាទិត្យ៕

Most Popular

To Top