យប់មិញនេះជប៉ុនធ្វើបានល្អគួរសមក្នុងការប្រកួតវគ្គ១៦ក្រុម ចុងក្រោយជាមួយនឹងក្រុមក្រូអាតដោយអាចគ្រប់គ្រងបាល់បានទៅដល់៤១ភាគរយ ដែរនិងស៊ុតចេញបានទៅដល់១៣ ដងប៉ុន្តែរកបានតែមួយគ្រាប់ប៉ុណ្ណោះក្នុងការប្រកួតហើយក្រូអាត ក៏តាមស្មើមកវិញ។
គ្រាប់បាល់ដំបូងកើតឡើងនៅចុងតង់ទី១ដោយកីឡាករ Maeda នាទីទី៤៣ ហើយក្រូអាតក៏បានខិតខំប្រឹងប្រែងនៅដើមតង់ទី២នាទីទី៥៥ យកបាន១គ្រាប់ តាមស្មើមកវិញដើម្បីអាចឲ្យការប្រកួតអាច បញ្ចប់ទៅត្រឹមបាល់ទាត់១១ម៉ែត្រកាត់សេចក្តី។
សំណាងមិនសូវបានជប៉ុនបានធ្វើបានតែ១គ្រាប់ ប៉ុណ្ណោះទល់នឹង៣សម្រាប់បាល់កាត់ សេចក្តីដែលមានន័យថាជម្រើសជាតិអាស៊ីទាំងពីរគឺជប៉ុន និងកូរ៉េខាងត្បូងបានដឹកដៃគ្នា ត្រឡប់មកផ្ទះក្នុងថ្ងៃតែមួយ៕
ប្រែសម្រួល៖ស៊ុនលី