កីឡា

ម៉ារ៉ុក យប់នេះជួបគោលឡើង កអេស្បាញសង្ឃឹមតិច

ប្រេស៊ីលនិងក្រូអាតយប់មិញបានឡើងទៅវគ្គ៨ក្រុម ចុងក្រោយហើយក្រោយយកឈ្នះក្រុមអាស៊ីទាំងពីរ គឺជប៉ុន និងកូរ៉េខាងត្បូងខណៈដែលយប់នេះ នឹងមានគូល្អមើលមួយទៀតរវាងអេស្បាញនិងម៉ារ៉ុក។

ទោះបីជាមិនសូវល្បីខាងបាល់ទាត់ នាពេលកន្លងមកតែទំរង់លេង របស់ម៉ារ៉ុកព្រឹត្តិការណ៍បាល់ទាត់ឆ្នាំនេះបានឲ្យយើងឃើញជាក់ស្តែងហើយទាំងកីឡាករក្មេងៗនិងកីឡាករមាន បទពិសោធបានធ្វើឲ្យក្រុមមាន
ទំរង់លេងដ៏អស្ចារ្យមួយ ប៉ុន្តែប្រហែលជាសំណាងនេះមិនល្អរហូតនោះ ទេពីព្រោះថានឹងត្រូវប្រកួតប៉ះនឹងក្រុមគោកំពុងឡើងកជាឈុតយុវជនក្មេងៗពេញកម្លាំងរបស់អេស្បាញ។

ម៉ារ៉ុកមានសង្ឃឹមឈ្នះតែ១៤ភាគរយប៉ុណ្ណោះ ខណៈដែលអេស្បាញមានសង្ឃឹមដល់ទៅ៦២ភាគរយ ប៉ុន្តែក្រុមទាំងពីរធ្លាប់បានប្រកាសគ្នាម្តងហើយកាលពីប្រកួតបាល់ទាត់ឆ្នាំ២០១៨ ដោយលទ្ធផលបញ្ចប់ទៅត្រឹមរស្មើគ្នា ២ទល់នឹង២៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top