កីឡា

Tchouameni ជឿជាក់ថា Mbappe នឹងអាចល្អខ្លាំងជាង Messi

កីឡាករមិត្តរួមក្រុមជម្រើសជាតិបារាំង Aurelien Tchouameni នៅថ្ងៃនេះបានប្រកាសគាំទ្រយ៉ាងខ្លាំង​ ជាមួយនឹងក្រុមជម្រើសជាតិបារាំង Kylian Mbappe ដោយអះអាងថាកីឡាករខ្សែប្រយុទ្ធរូបនេះ នឹងអាចក្លាយទៅជាកីឡាករល្អបំផុត របស់ពិភពលោក ពោលនៅក្រោយពេល ដែលការប្រកួតផ្តាច់ព្រ័ត្រ ពានពិភពលោកនៅថ្ងៃអាទិត្យនេះ។

Mbappe នឹងត្រូវប្រកួតទល់មុខគ្នា ជាមួយនឹងកំពូលកីឡាករ Lionel Messi ដែលជាម្ចាស់ពានរង្វាន់ Ballon d’Or ចំនួន៧សម័យតែមួយគត់ លើលោករវាងក្រុមជម្រើសជាតិបារាំង និងអាហ្សង់ទីនវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ពិភពលោក។

Tchouameni បាននិយាយបែបនេះថា៖ សម្រាប់ខ្ញុំ Kylian គឺជាកីឡាករល្អបំផុត លើលោកហើយគាត់នឹងបញ្ជាក់ ឲ្យច្បាស់បាននៅថ្ងៃអាទិត្យនេះ។ ពួកយើងទាំងអស់គ្នា នឹងទទួលបានជោគជ័យនេះ ជាមួយគ្នាពីព្រោះថា យើងបានរៀបចំផែនការរួចទៅហើយ ដើម្បីឈ្នះការប្រកួតនេះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top