កីឡា

គ្រូបង្វឹក Spurs ចេញមកលំអិតព័ត៌មានរបួស របស់កីឡាករ Richarlison

កីឡាករខ្សែប្រយុទ្ធប្រេស៊ីល Richarlison ដែលបានទទួលរងរបួសនៅអំឡុងពេល នៃការប្រកួតពានរង្វាន់ពិភពលោក នៅប្រទេសកាតាកាលពីពេលថ្មីៗមកនេះ ត្រូវបានគេដឹងថានឹងត្រៀមខ្លួន ដើម្បីពិនិត្យរបួសតាមរយៈបច្ចេកវិទ្យាស្កេន MRI scan ហើយក្នុងពេលឆាប់ៗនេះ ដើម្បីអាចបញ្ជាក៉អំពីកម្រិតឈឺចាប់ នៃរបួសនិងពេលវេលាសម្រាប់ព្យាបាល។

ការបញ្ជាក់នេះត្រូវបានធ្វើឡើង ដោយគ្រូបង្វឹកក្លឹបមាន់ខ្នាយមាស Spurs លោក Antonio Conte ខណៈដែលកីឡាករបានវិលត្រឡប់ ពីកាតព្វកិច្ចជាមួយនឹង ក្រុមជម្រើសជាតិវិញហើយនោះ ព្រមទាំងបានជួយស៊ុតបាន៣គ្រាប់ផងដែរ នៅក្នុងព្រឹត្តិការណ៍បង្ហាញខ្លួនលើកដំបូងនេះ។

កាលពីថ្ងៃម្សិលមិញនេះលោក Conte បាននិយាយបែបនេះថា៖ នៅថ្ងៃស្អែក Richarlison នឹងត្រូវធ្វើការត្រួតពិនិត្យ ជាមួយនឹងម៉ាស៊ីនស្កេន MRI Scan ហើយយើងនឹងអាចដឹង លទ្ធផលច្បាស់ទាំងអស់គ្នា អំពីស្ថានភាពរបួសនិងពេលវេលា ដែលគាត់អាចវិលត្រឡប់មកប្រកួត ជូនក្លឹបវិញខណៈដែល Spurs នឹងត្រូវត្រឡប់ការប្រកួតវិញដំបូង នៅលីគអង់គ្លេសប៉ះ Brentford នៅថ្ងៃ Boxing day៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top