កីឡា

Chelsea ចង់បាន Marquinho ខណៈកីឡាករត្រៀមកុងត្រាថ្មី នៅ PSG

The Sun Sports នៅថ្ងៃនេះបានចេញផ្សាយថាក្លឹបតោខៀវ​ Chelsea បានកំពុងធ្វើការព្យាយាមក្នុងការចុះហត្ថលេខា ក្នុងការនាំយកកីឡាករខ្សែការពារ ពោរពេញដោយបទពិសោធ Marquinho ទាំងដែលបានដឹងថា កីឡាករនិងក្លឹប PSG ក៏កំពុងត្រៀមកុងត្រាថ្មី ជាមួយគ្នាផងដែរ។

ប៉ុន្មានឆ្នាំកន្លងមកនេះ កីឡាករប្រេស៊ីលរូបនេះ តែងតែមានព័ត៌មានចចាមអារ៉ាម ជាមួយនឹងក្លឹបជាច្រើនរួចមកហើយ ប៉ុន្តែមិនទាន់បានសម្រេច ជាមួយនឹងក្លឹបណាមួយឡើយ ខណៈដែល Chelsea បានបរាជ័យម្តងហើយ កាលពីឆ្នាំ២០២១ជាមួយនឹងកញ្ចប់ប្រាក់ ប្រមាណជា៧២លានផោន។

របាយការណ៍ជាច្រើន បានបន្តដែរថាកីឡាករផ្ទាល់ គឺចាប់អារម្មណ៍អាជីពនៅអាមេរិកខាងត្បូង ជាជាងនៅអឺរ៉ុបបន្ទាប់ពីចាកចេញពី PSG ប៉ុន្តែមកដល់ពេលនេះកុងត្រា នៅសល់ដល់ទៅ១៨ខែតែកីឡាករនិង PSG កំពុងចរចាបន្ថែមកុងត្រា
ថ្មីទៅហើយផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top