កីឡា

Spurs លត់ Crystal Palace លទ្ធផល៤ទល់នឹង០​ យក៣ពិន្ទុ

ការប្រកួតយប់មិញនេះ បានធ្វើឲ្យក្រុមរបស់លោក Antonio Conte បានស្គាល់ពាក្យជ័យជំនះសាជាថ្មីឡើងវិញ ក្រោយខកខានអស់រយៈពេល ជាច្រើនប្រកួតចុងក្រោយ ហើយជាជ័យជំនះដ៏ធំមួយ សម្រាប់ក្រុមផងដែរ ជាមួយនឹងលទ្ធផល ដល់ទៅ៤គ្រាប់ទល់នឹង០។

Harry Kane អាចរកបាន២គ្រាប់ម្នាក់ឯង បញ្ជាក់ថាកីឡាករមិនទាន់ចុះចាញ់ ក្នុងការប្រកួតប្រជែងស្បែកជើងសាជាថ្មីឡើយ នៅរដូវកាលនេះ ទោះបីជាមានការមកដល់របស់កីឡាករ Erling Haaland ក៏ដោយក្តីខណៈដែល១គ្រាប់ទៀត រកបានដោយ Son និង១គ្រាប់ចុងក្រោយ ដោយ​ Doherty។

៣ពិន្ទុងាយៗសប្តាហ៍នេះបានធ្វើឲ្យ Spurs អាចបន្តឈរនៅលេខរៀងទី៥ បណ្តោះអាសន្ន មាន៣៣ពិន្ទុ តាមពីក្រោយក្រុមបិសាចក្រហម Man UTD ឈរនៅលេខរៀងទី៤ មាន៣៥ពិន្ទុ៕ ប្រែសម្រួល៖ស៊ុ់នលី

Most Popular

To Top