កីឡា

CR7 រងបម្រាម ពីសមាគមបាល់ទាត់អង់គ្លេស ធ្វើឲ្យខកខានការប្រកួតដំបូង ឲ្យក្លឹបថ្មី

ដោយសារតែរងបម្រាមពីសំណាក់ សមាគមបាល់ទាត់អង់គ្លេស FA នោះកីឡាករ Cristiano Ronaldo ត្រូវបានគេដឹងថាមិនអាចបង្ហាញខ្លួន ក្នុងការប្រកួតដំបូងជូនក្លឹបថ្មី Al Naasr នៅថ្ងៃព្រហស្បតិ៍នេះទេ។

កីឡាករម្ចាស់ពានរង្វាន់ Ballon d’Or ចំនួន៥សម័យកាលវ័យ៣៧ឆ្នាំរូបនេះ ពេលនេះកំពុងជាប់ឈ្មោះជាកីឡាករ ដែលមានប្រាក់កម្រៃ លើសគេបំផុតក្នុងពិភពលោក ដល់ទៅ១៧៣លានផោនក្នុងមួយឆ្នាំ ឬត្រូវជា២០០លានដុល្លារក្នុងមួយឆ្នាំ។

Al Nassr សង្ឃឹមថានឹងអាចផ្តល់ឱកាស ក្នុងការបង្ហាញខ្លួន ជាលើកដំបូងជូនកីឡាករប៉ទុយហ្គាល់រូបនេះ នៅចំពោះមុខអ្នកគាំទ្រ ដែលបានទីញសំបុត្រដល់ទៅ ២៨០០០កន្លែងមកហើយនោះ ប៉ុន្តែបែរជាកំពុងជាប់បម្រាមដោយ FA ក្នុងករណីដែលគាត់ ធ្លាប់បានវាយបំផ្លាញស្មាតហ្វូន របស់អ្នកគាំទ្រ Everton កាលពីគ្រានៅលេងលីគកំពូលអង់គ្លេសមកម្ល៉េះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top