តារាឆ្នើមវ័យចំណាស់ Leo Messi ត្រូវបានគេដឹងថា នឹងអាចវិលត្រឡប់មកចូលរួម ការប្រកួតឲ្យក្រុម PSG វិញហើយទល់នឹងក្រុម Angers នាយប់ថ្ងៃពុធនេះ ប៉ុន្តែគេសង្កេតឃើញថា បែរជានឹងអវត្តមានរបស់កីឡាករ Mbappe ទៅវិញ។
បន្ទាប់ពីបានលើកពានពិភពលោក នៅប្រទេសកាតាហើយនោះ Messi បានទទួលពេលវេលាសម្រាក ដល់ទៅ១សប្តាហ៍ មុនពេលត្រឡប់មកហ្វឹកហាត់ ជាមួយនឹង PSG ឡើងវិញហើយ ក៏បានត្រៀមខ្លួន ដើម្បីចូលរួមប្រកួតក្នុងលីគឲ្យក្រុមវិញផងដែរ ខណៈដែលកីឡាករ Mbappe នោះនៅតែបន្តមិនទាន់ត្រឡប់ចូលប្រកួតវិញនៅឡើយ។
គួរឲ្យដឹងដែរថា គេនៅតែសង្ស័យថាបញ្ហាអាក់អន់ចិត្ត រវាងកីឡាករទាំងពីរនាក់ នៅតែមានកើតឡើងនៅឡើយ ជាពិសេសនៅក្រោយជ័យជំនះ របស់អាហ្សង់ទីន ដែលក្រុមជម្រើសជាតិនេះ បានយកកីឡាករ Mbappe ទៅឌឺដងនិងលេងសើចនាពេលកន្លងមក៕ ប្រែសម្រួល៖ស៊ុនលី