កីឡា

Chelsea ចូលរួមប្រជែង យកខ្សែការពារ Porro ជាមួយនឹង Spurs

ក្លឹបតោខៀវ Chelsea បានបញ្ជាក់អំពីផែនការរបស់ខ្លួន​រួចទៅហើយ ជាមួយនឹងកីឡាករខ្សែការពារឆ្នើមរបស់ក្លឹប Sporting CP ម្នាក់ដែលមានឈ្មោះថា Pedro Porro គឺជាកីឡាករអទិភាពបំផុត សម្រាប់មកចូលរួមជួយក្លឹប នៅក្នុងតំបន់ការពារកណ្តាល។

The 90min បានសរសេរដែរថា កីឡាករវ័យ២៣ឆ្នាំរូបនេះ ក៏ជាគោលដៅដ៏សំខាន់របស់ក្លឹប Spurs ផងដែរអស់រយៈពេលជាយូរមកហើយ និងជាពិសេសក្រោយពេលបានបង្ហាញខ្លួន ឲ្យឈុតធំរបស់ក្លឹប Sporting កាលពីរដូវកាលកន្លងមក។

នេះមានន័យថា Chelsea និង Spurs កំពុងចាប់ផ្តើមប្រកួតប្រជែងគ្នាហើយ ដើម្បីទទួលបានហត្ថលេខា ពីសំណាក់កីឡាករខ្សែការពាររូបនេះ ខណៈដែលតម្លៃខ្លួនរបស់កីឡាករអាចនឹងមានតម្លៃ ចន្លោះពី៤៥លានអឺរ៉ូ ទៅ៥០លានអឺរ៉ូ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top