កីឡា

Messi ត្រឡប់ប្រកួតឲ្យ PSG វិញ តែនឹងអវត្តមានរបស់ Mbappe

តារាឆ្នើមវ័យចំណាស់ Leo Messi ត្រូវបានគេដឹងថា​ នឹងអាចវិលត្រឡប់មកចូលរួម ការប្រកួតឲ្យក្រុម PSG វិញហើយទល់នឹងក្រុម Angers នាយប់ថ្ងៃពុធនេះ ប៉ុន្តែគេសង្កេតឃើញថា បែរជានឹងអវត្តមានរបស់កីឡាករ Mbappe ទៅវិញ។

បន្ទាប់ពីបានលើកពានពិភពលោក នៅប្រទេសកាតាហើយនោះ Messi បានទទួលពេលវេលាសម្រាក ដល់ទៅ១សប្តាហ៍ មុនពេលត្រឡប់មកហ្វឹកហាត់ ជាមួយនឹង PSG ឡើងវិញហើយ ក៏បានត្រៀមខ្លួន ដើម្បីចូលរួមប្រកួតក្នុងលីគឲ្យក្រុមវិញផងដែរ ខណៈដែលកីឡាករ Mbappe នោះនៅតែបន្តមិនទាន់ត្រឡប់ចូលប្រកួតវិញនៅឡើយ។

គួរឲ្យដឹងដែរថា​ គេនៅតែសង្ស័យថាបញ្ហាអាក់អន់ចិត្ត រវាងកីឡាករទាំងពីរនាក់ នៅតែមានកើតឡើងនៅឡើយ ជាពិសេសនៅក្រោយជ័យជំនះ របស់អាហ្សង់ទីន ដែលក្រុមជម្រើសជាតិនេះ បានយកកីឡាករ Mbappe ទៅឌឺដងនិងលេងសើចនាពេលកន្លងមក៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top