កីឡា

Guendouzi អាចមានឱកាសត្រឡប់មកអង់គ្លេសវិញ

កីឡាករខ្សែបម្រើការពាររបស់ក្លឹប Marseille កីឡាករ Matteo Guendouzi និងក៏ធ្លាប់ជាអតីតរបស់ក្លឹបកាំភ្លើងធំ Arsenal ផងនោះត្រូវបានគេជឿជាក់ថា កំពុងទទួលបានចំណាប់អារម្មណ៍ ពីសំណាក់ក្លឹបរបស់អង់គ្លេសមួយផ្សេងទៀតនៅក្នុងខែមករានេះ។

មានន័យថាកីឡាករនឹងអាចមានឱកាស ក្នុងវិលត្រឡប់មកកាន់ទឹកដីអង់គ្លេសវិញជាមិនខាន នេះបើយោងតាមការចេញផ្សាយដោយ The Goal ប៉ុន្តែទោះបីជាយ៉ាងណាក្តីក្លឹបបារាំង Marseille នៅមិនទាន់បានទទួលព័ត៌មានប្រាកដថាក្លឹបអង់គ្លេសណាមួយ ដែលបានទាក់ទងមកកីឡាកររូបនេះ ដោយផ្ទាល់នោះនៅឡើយដែរ។

ទោះបីជាយ៉ាងណាក្តីមានព័ត៌មាន ចចាមអារ៉ាមថាអតីតកីឡាកររបស់ Arsenal រូបនេះគឺកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់អតីតគ្រូបង្វឹករបស់ Arsenal ផងដែរគឺលោក Unia Emery ដើម្បីមកចូលរួមក្លឹប Aston Villa នៅលីគកំពូលអង់គ្លេស៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top