កីឡា

Real Madrid ចង់បាន Alphonso Davies ម្នាក់ទៀត នៅខែមករានេះ

The Fichajes នៅថ្ងៃនេះបានចេញផ្សាយថា ក្លឹបយក្សអេស្បាញ Real Madrid បានដាក់គោលដៅអទិភាព សម្រាប់កីឡាករខ្សែការពារស្លាបម្នាក់ទៀត ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Bayern Munich ដើម្បីមកជំនួសតំណែងរបស់កីឡាករ Ferland Mendy ។

កីឡាករ Alphonson Davies ព្រមទាំងកីឡាករ Alejandro Grimaldo ផងសុទ្ធតែស្ថិតនៅក្នុងបញ្ជី កីឡាករគោលដៅរបស់ Real Madrid សម្រាប់ខែមករានេះជាពិសេសកីឡាករ Davies ប៉ុន្តែប្រសិនបើការផ្ទេរ មិនអាចជោគជ័យនោះកីឡាករ Grimaldo របស់ក្លឹប Benfica គឺជាគោលដៅបន្ទាប់។

គួរឲ្យដឹងដែរថាខែមករានេះ Real Madrid ក៏បានដាក់ផែនការក្នុងការចរចានាំយកកីឡាករខ្សែប្រយុទ្ធ Harry Kane ផងដែរដើម្បីមកជំនួសតំណែង របស់កីឡាករ Benzema ដែលមានវ័យកាន់តែជ្រេបន្តិចទៅហើយនោះខណៈដែលកីឡាករអង់គ្លេសរូបនេះ មានកុងត្រាជាមួយនឹង Spurs ដល់ឆ្នាំ២០២៤និងបច្ចុប្បន្នមានតម្លៃខ្លួនប្រមាណជា១០០លានអឺរ៉ូ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top