កីឡាករ Bruno Fernandes បានធ្វើការសារភាពហើយថាគាត់ នឹងធ្វើការពិចារណាផែនការរបស់គាត់ ជាមួយនឹង Man UTD ជាមុនមុនពេលដែលសម្រេចចិត្ត ក្នុងការបន្តកុងត្រារយៈពេលវែងជាមួយនឹង Old Trafford នៅក្នុង។
ថ្លែងទៅកាន់ក្រុមអ្នកកាសែត Fernandes បាននិយាយថា៖ខ្ញុំពិភាក្សាដំបូងគឺជា ផែនការរបស់ក្លឹបនិងគោលដៅដែលក្លឹបចង់ទៅមុនពេលដែលខ្ញុំចុះ កុងត្រាថ្មីពីព្រោះថាខ្ញុំធ្លាប់បាននិយាយជាមួយនឹងក្លឹបកន្លងមក ហើយលុយគឺជារឿងសំខាន់ ហើយការរកចំណូលបានច្រើន គឺជាកិច្ចការងារដ៏សំខាន់ពិតមែនសម្រាប់ការងារអ្វីក៏ដោយដែលអ្នកកំពុងបំពេញ។
គួរឲ្យដឹងដែរថាបិសាចក្រហម Man UTD កំពុងស្ថិតនៅលេខរៀងទី៤ ក្នុងកំពូលតារាងមាន៣៥ពិន្ទុនៅក្នុងដៃតាមពីក្រោយក្រុម Newcastle ដែលមាន៣៥ពិន្ទុដូចគ្នានិងលេខ២គឺក្រុម Man City មាន៣៩ពិន្ទុ ខណៈដែល Arsenal មាន៤៤ពិន្ទុឈរនៅកំពូលតារាង៕
ប្រែសម្រួល៖ស៊ុនលី