កីឡា

Klopp មានការសោកស្តាយ ចំពោះការប្រកួតមិត្តភាព ក្នុងតំបន់អាស៊ី

បញ្ចប់ការប្រកួតដល់ទៅ៦៣ប្រកួតកាលពីរដូវកាល ២០២១-២០២២ក្រុមហង្សក្រហម Liverpool ត្រូវបានទទួលការសម្រាកមិនដល់មួយសប្តាហ៍ផង មុនពេលដែលត្រូវចូលរួម ប្រកួតមិត្តភាពជាមួយនឹង ប្រទេសតាមតំបន់អាស៊ីជាបន្តបន្ទាប់គ្នា។

លោកគ្រូបង្វឹក Jurgen Klopp បានសារភាពថាលោកពិតជាមានការសោកស្តាយ ចំពោះការរៀបចំនេះប្រសិនបើលោកអាចត្រឡប់ពេលវេលានោះលោកនឹងធ្វើការកែប្រែកាលវិភាគនេះ ប៉ុន្តែអ្វីៗមិនមែន ដោយសារបញ្ហាក្រុម នៅអាស៊ីមិនគួរឲ្យចាប់អារម្មណ៍ឬមិនល្អនោះទេ ប៉ុន្តែកីឡាកររបស់គាត់គឺបានទទួលការប្រកួតច្រើនហួសហេតុហើយប្រសិនបើពិនិត្យមើលទៅលើទីន្នន័យ គឺមិនដែលមានអ្នកធ្វើបាន៦៣ប្រកួត
ក្នុងមួយរដូវកាលនោះទេ។

Liverpool ក្នុងពេលដែលកំពុងជួបបញ្ហាវិបត្តិកីឡាកររងរបួសច្រើននាក់ ហើយកំពុងបន្តស្ថិតនៅលេខរៀងទី៧នៅឡើយក្នុងការប្រកួតទាំង១៧ដងនិងមានត្រឹមតែ២៨ពិន្ទុប៉ុណ្ណោះ ដែលគ្រូបង្វឹកបានជឿជាក់ថាវា គឺជាអ្វីដែលសេសសល់ ពីបញ្ហានៃការប្រកួតច្រើនដងកាលពីរដូវកាលនោះផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top