កីឡា

Liverpool មិនមានផែនការ នាំចូលកីឡាករ ចំណូលថ្មីឡើយខែមករានេះ

ថ្លែងទៅកាន់ក្រុមអ្នកកាសែត The Football Daily កាលពីពេលថ្មីៗកន្លងមកនេះ គ្រូបង្វឹករបស់ក្លឹបហង្សក្រហម Liverpool លោក Jurgen Klopp បានបញ្ជាក់ហើយថាក្លឹប របស់លោកនឹងមិនមានផែនការ ក្នុងការនាំយកកីឡាករចំណូលថ្មីណាម្នាក់មករួមក្លឹប ឡើយនៅខែមករានេះ។

គ្រូបង្វឹកអាល្លឺម៉ង់រូបនេះក៏បានលើកឡើងដែរថា ទោះបីជាបច្ចុប្បន្នកីឡាករជាច្រើនរបស់ក្រុមកំពុងមានបញ្ហានិងរបួសក្តីប៉ុន្តែក្រុមមិនទាន់ចាំបាច់កម្លាំងថ្មីឡើយនិងប្តេជ្ញាចិត្តក្នុងការប្រើប្រាស់កីឡាករឲ្យ អស់លទ្ធភាពជាមុនសិនទាំងថ្នាលយុវជនក្តីនិងកីឡាករ ដែលនៅសេសសល់ក្តី។

គួរឲ្យដឹងដែរថាមកដល់ពេលនេះ Liverpool បានធ្លាក់ទៅដល់លេខរៀងទី៧ នៅឡើយនៅក្នុងកំពូល តារាងហើយទើបតែបាននាំចូលកីឡាករតែម្នាក់គត់មករួមក្លឹប គឺកីឡាករខ្សែប្រយុទ្ធ Cody Gakpo៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top