The Bild ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបយក្សអេស្បាញ Barcelona មកដល់ពេលនេះបានក្លាយទៅជាក្លឹបនាំមុខគេ ក្នុងការចុះកុងត្រា នាំយកកីឡាករឆ្នើម Benjamin Pavard ពីក្លឹប Bayern Munich។
កីឡាករខ្សែការពារជនជាតិបារាំងរូបនេះ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ក្លឹបធំៗពីអឺរ៉ុប ដែលក្នុងនោះមានទាំងក្លឹប Real Madrid ផងដែរ ប៉ុន្តែទោះបីជាយ៉ាងណាក្តី កីឡាកររូបនេះចង់ផ្ទេរមកចូលរួម Barcelona ជាង។
គួរឲ្យដឹងដែរថាកុងត្រារបស់កីឡាកររូបនេះ ជាមួយនឹង Bayern Munich នឹងត្រូវផុកកំណត់ត្រឹមឆ្នាំ២០២៤ខាងមុខនេះ ប៉ុន្តែជឿជាក់ថាក្លឹបនឹងត្រូវបាត់បង់ កីឡាករវ័យ២៦ឆ្នាំរូបនេះ ជាមិនខាននៅរដូវក្តៅនេះ៕ ប្រែសម្រួល៖ស៊ុនលី