កីឡា

Conte ប្រឈមនឹងហនិភ័យ ក្រោយប្រកួតបរាជ័យ ជាមួយនឹង Arsenal

ការប្រកួត London derby ដែលទើបបានបញ្ចប់ ទៅកាលពីចុងសប្តាហ៍កន្លងមកនេះ បានធ្វើតំណែងរបស់គ្រូបង្វឹកលោក Antonio Conte នឹងមិនទាន់មានភាពល្អប្រសើរឡើយ ហើយកំពុងប្រឈមមុខ ទៅនឹងការបណ្តេញចេញពីក្លឹបផងដែរ។

Spurs បរាជ័យក្នុងលទ្ធផល២ទល់នឹង០ ទៅលើក្រុម Arsenal គឺជាការបរាជ័យលើកទី១០ហើយរបស់ Spurs ក្នុងរដួវកាលនេះ ដែលវាបានធ្វើឲ្យអត្រាដឹកនាំរបស់លោក Conte បានធ្លាក់ចុះដល់ចំណុចទាបបំផុតមួយមិនធ្លាប់មាន និងជឿជាក់ថាធ្វើឲ្យមានការប៉ះពាល់ ដល់ការសម្រេចចិត្តបន្តកុងត្រា ដែលមានរយៈពេល១២ខែបន្ថែមទៀតនោះ ជាមិនខាន។

ទោះបីជាយ៉ាងណាក្តីប្រសិនបើ Spurs មិនសម្រេចចិត្តបណ្តេញគ្រូបង្វឹករូបនេះ ចេញពីក្លឹបនៅពេលនេះទេនោះ គ្រូបង្វឹករូបនេះក៏នឹងត្រូវដើរចេញពីក្លឹប នៅចុងរដូវកាលនេះដែរ ពីព្រោះថាកុងត្រាចុងក្រោយគឺអស់សុពលភាព ត្រឹមតែរដូវកាលនេះប៉ុណ្ណោះ។

បច្ចុប្បន្ន Spurs បន្តឈរនៅលេខរៀងទី៥នៅឡើយ មាន៥ពិន្ទុ ដេញតាមពីក្រុមលេខ៤ បិសាចក្រហម Man UTD ដែលធ្វើឲ្យឱកាសទៅលេង Champion League កាន់តែបាត់បង់និងឆ្ងាយទៅ សម្រាប់គ្រូបង្វឹកវ័យ៥៣ឆ្នាំរូបនេះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top