ការប្រកួតយ៉ាងស្វិតស្វាញ រវាង Arsenal និងក្រុមបិសាចក្រហម Man UTD បានរកឃើញ លទ្ធផលដោយ Arsenal យកឈ្នះក្នុងលទ្ធផល៣ ទល់នឹង២ទាំងប្រផិតប្រផោយ យកបាន៣ពិន្ទុពេញក្នុងដៃ បន្តស្ថិតនៅកំពូលតារាងមិនឲ្យ Man City តាមពីក្រោយងាយៗនោះទេ។
ដោយឡែក Man City យប់មិញនេះក៏បានព្យាយាម រហូតបាន៣ពិន្ទផងដែរ ដើម្បីបន្តឱកាសដណ្តើមពាន រង្វាន់អង់គ្លេសពី Arsenal ដោយយកឈ្នះ Wolves ក្នុងលទ្ធផល៣ទល់នឹង០ មិនឲ្យក្រុមភ្ញៀវតដៃរួច សូម្បីតែមួយគ្រាប់ណាឡើយ ។
៣គ្រាប់ជាការស៊ុតបញ្ចូលទី ដោយខ្សែប្រយុទ្ធ Haaland ម្នាក់ឯង ដែលគ្រាប់ដំបូង កើតឡើងនៅនាទីទី៤០ ហើយបន្តបន្ថែមមួយគ្រាប់ទៀត នៅនាទីទី៥០ ជាគ្រាប់ពិន័យ១១ម៉ែត្រ និងគ្រាប់បាល់ទី៣ ជាការរកបាននៅនាទីទី៥៤ ។ បញ្ចប់ការប្រកួត Man City យកបាន៣ពិន្ទុទទួលបានពិន្ទុ
សរុប៤៥បន្តតាមពីក្រោយ Arsenal ដែលមាន៥០ពិន្ទុ ៕
ប្រែសម្រួល៖ស៊ុនលី