កីឡា

Nketiah ធ្វើបានចុងម៉ោង យក៣ពិន្ទពី Man UTD ទាំងប្រផិតប្រផោយ

បរទេស៖លទ្ធផលបញ្ចប់ ទៅនៅសប្តាហ៍នេះ ការប្រកួតនៅលីគកំពូលអង់គ្លេស ក្លឹបកាំភ្លើងធំ Arsenal នៅតែបន្តនាំមុខគេ ក្នុងតារាងកំពូល ក្រោយយកបាន៣ពិន្ទុ ទាំងប្រផិតប្រផោយពីក្រុមខ្លាំង បិសាចក្រហម Man UTD ក្នុងលទ្ធផល៣ទល់នឹង២ ។

ការប្រកួតដែលធ្វើឡើង នៅទឹកដីរបស់ក្រុម​ Arsenal ដោយគ្រាប់បាល់ចាប់ផ្តើមដំបូងកើតឡើង តាំងពីនាទីទី១៧ដោយកីឡាករ Marcus Rashford របស់ក្រុមភ្ញៀវប៉ុន្តែ មិនបានប៉ុន្មានផងកីឡាករ Nketiah បានបន្ថែមតាមស្មើមកវិញ មុនការប្រកួត បញ្ចប់ទៅតង់ទី១។

ចូលដល់តង់ទី២ម្ចាស់ ផ្ទះបាននាំមុខវិញ នានាទីទី៥៣ដោយកីឡាករ Saka ប៉ុន្តែ Man UTD ក៏បានតាមពីក្រោយមកវិញនៅនាទីទី៥៩ដោយកីឡាករ Martinez ដែលទោះ បីជាយ៉ាងណាក្តី ការប្រកួតបានអូសបន្លាយដល់ នាទីទី៩០ទើបកីឡាករ Nketiah ម្តងទៀត ជាអ្នករកគ្រាប់បាល់ ជ័យជំនះជូនក្រុម ។

បច្ចុប្បន្ន Arsenal មាន៥០ពិន្ទុឈរនៅកំពូលតារាង ខណៈដែលក្រុមតាមពីក្រោយ Man City មាន៤៥ពិន្ទុ ទើបយកឈ្នះ Wolves យប់មិញដូចគ្នាដែរខណៈដែល Man UTD បន្តនៅលេខ៤មាន៣៩ពិន្ទុ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top