ទីបំផុតពេលវេលា ក្នុងខែមករាជិតមក ដល់ក្លឹបមេឃខៀវ Man City បានប្រកាស អំពីការ នាំចូលបាន កីឡាករចំណូលថ្មី មួយរូបទៀតហើយ ដែលមានវ័យទើបតែ២០ឆ្នាំជាកីឡាករ អាចលេងនៅតំណែង ខ្សែបម្រើការពារមកពីក្លឹប Velez Sarsfieldដែលមានឈ្មោះថា Maximo Perrone ។
កីឡាកររូបនេះ បានសម្រេចចិត្តក្នុងការចុះកុងត្រា រយៈពេល៥កន្លះឆ្នាំ ជាមួយនឹងក្លឹបហើយក្នុងពេលនេះ នឹងចូលរួមជាមួយនឹងក្លឹបបានជាផ្លូវការ នៅក្រោយការប្រកួតពានរង្វាន់ South American វ័យក្រោម២០ឆ្នាំ នៅក្នុងប្រទេសកូឡំប៊ីជាមុនសិន។
កីឡាករ Perrone បានបង្ហាញទំរង់លេងយ៉ាងល្អ ជាមួយនឹងក្លឹប Velez Sarsfield និងជឿជាក់ថានឹងអាចដើរ តាមកីឡាករសិស្សច្បងរបស់ខ្លួន ដែលមានដូច ជាកីឡាករ Julian Alvarez និងកីឡាករ Sergio Aguero ជាដើមដែលសុទ្ធ តែជាកីឡាករឆ្នើម នៅកីឡាដ្ឋាន Etihad Stadium ដែលក្នុងនោះផងដែរគេជឿជាក់ថា ក្លឹបអង់គ្លេសនេះអាចចំណាយលុយ ប្រមាណជា៨លានផោនសម្រាប់ Perrone៕
ប្រែសម្រួល៖ស៊ុនលី