ក្លឹបមាន់ខ្នាយមាស Spurs កាលពីថ្ងៃម្សិលមិញនេះ បានឈានទៅដល់ការបញ្ចប់ការងារចុះហត្ថលេខា នាំយកកីឡាករ Arnaut Danjuma ពីក្លឹប Villareal បន្ទាប់ពីបានដឹងថា Everton បានចរចាជាមួយនឹងកីឡាករនេះស្ងាត់ៗ ស្ទើរតែបានសម្រេចទៅហើយ។
Danjuma នឹងត្រូវចូលរួមជាមួយនឹង Spurs ក្នុងលក្ខខណ្ឌកុងត្រាខ្ចីជើងប៉ុណ្ណោះ ទោះបីជាយ៉ាងណាក្តី ហើយជាមួយនឹងរយៈពេលខ្លី ហើយ The Goal ជឿជាក់ថា ក្លឹបនេះបានព្យាយាមសម្រេចកុងត្រានេះ នៅមុនប្រមាណជាប៉ុន្មានម៉ោងប៉ុណ្ណោះ ដែល Everton បានសន្យាថានឹងចុះកុងត្រាជាមួយគ្នា។
កីឡាករហូឡង់វ័យ២៥ឆ្នាំរូបនេះ នឹងអាចលេងឲ្យ Spurs រហូតដល់បញ្ចប់រដូវកាល ប៉ុន្តែមិនមានព័ត៌មានលំអិតអំពីតម្លៃខ្លួន និងតម្លៃប្រាក់កម្រៃប្រចាំសប្តាហ៍នោះដែរ៕ ប្រែសម្រួល៖ស៊ុនលី