ក្លឹប Newcastle ទីបំផុតគឺអាចបន្ថែម កម្លាំងសំខាន់ម្នាក់បានទៀត ហើយមុនខែមករាត្រូវបានបញ្ចប់ ទៅជាមួយនឹងកីឡាករឆ្នើមរបស់ Everton ម្នាក់។
កីឡាករ Anthony Gordon និង Everton បានព្រមព្រៀងជាមួយនឹង Newcastle ហើយក្នុងការដោះដូរកីឡាករ ជាមួយនឹងតម្លៃខ្លួន សរុបប្រមាណជា៤០លានផោន ដែលនឹងអនុញ្ញាតិឲ្យកីឡាករវ័យ២១ឆ្នាំរូបនេះ អាចនឹងមានឱកាសបង្ហាញខ្លួន នៅ Champions Leagueនៅរដូវកាលក្រោយ។
បច្ចុប្បន្ន Newcastle កំពុងមានទំរង់លេងខ្លាំង មានក្រុមកីឡាករដែលលេងជាមួយគ្នា បានយ៉ាងល្អហើយ ក៏កំពុងស្ថិតនៅក្នុងតារាងចំណាត់ថ្នាក់លេខរៀងទី៣ ក្នុងលីគកំពូលអង់គ្លេសផងដែរ ក្រោមការដឹកនាំរបស់លោក Eddie Howe៕ ប្រែសម្រួល៖ស៊ុនលី