កីឡា

ក្រសួងមហាផ្ទៃ គ្រងតំណែងជើងឯក នៃការប្រកួតកីឡាចំបាប់ ជ្រើសរើសជើងឯក ថ្នាក់ជាត់ឆ្នាំ២០២២

ភ្នំពេញ ៖ ក្រុមកីឡាករ -កីឡាការិនីចំបាប់ ក្រសួងមហាផ្ទៃ គ្រងតំណែងជើងឯក នៃព្រឹត្តិការណ៍ការ ប្រកួតកីឡាចំបាប់ ជ្រើសរើសជើងឯក ថ្នាក់ជាត់ឆ្នាំ២០២២ ក្រុមកីឡាករ-កីឡាការិនី ចំបាប់ក្រសួងការពារជាតិ ឈរចំណាត់ថ្នាក់លេខ២ បន្ទាប់ក្រុមក្រសួងមហាផ្ទៃ ដណ្តើមមេដាយមាសចំនួន ៨គ្រឿង ។

ក្នុងឱកាសប្រកាសបិទ និងប្រគល់ជយលាភីដល់ក្រុមកីឡាករ-កីឡាការិនីចំបាប់នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ នៅសាលដំបូលទូក នៃពហុកីឡាដ្ឋានជាតិ អូឡាំពិកកម្ពុជា ដោយមានការអញ្ជើញ ចូលរួមពីសំណាក់កលោក ខេស៊ី បាណេត អនុប្រធានតំណាងឲ្យលោក វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា ។

ក្រុមកីឡាករ-កីឡាការិនី ចំបាប់ក្រសួងមហាផ្ទៃ ដណ្តើមមេដាយមាស ៨ គ្រឿង ប្រាក់ ៩គ្រឿង និងសំរិទ្ធ ៥ គ្រឿង ក្រុមកីឡាករ-កីឡាការិនី ចំបាប់ក្រសួងការពារជាតិ ដណ្តើមមេដាយមាស ៣ គ្រឿង ប្រាក់ ៣គ្រឿង និងសំរិទ្ធ ៣ គ្រឿង និងក្រុមកីឡាករ-កីឡាការិនី ចំបាប់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដណ្តើមមេដាយមាស ២ គ្រឿង និងសំរិទ្ធ ២ គ្រឿង ។

ក្រុមកីឡាករ-កីឡាការិនីចំបាប់ យាយព្រីងមានរឹទ្ធ (ខេត្តកំពង់ឆ្នាំង) ដណ្តើមមេដាយមាស ២ គ្រឿង និងសំរិទ្ធ ១ គ្រឿង និងក្រុមកីឡាករ-កីឡាការិនី ចំបាប់សមាគមកីឡាចំបាប់ខេត្តពោធ៌សាត់ ដណ្តើមមេដាយមាស ១គ្រឿង និងសំរិទ្ធ ៧ គ្រឿង ៕

Most Popular

To Top