តារាឆ្នើមរបស់ក្លឹបបិសាចក្រហម Man UTD កាលពីប៉ុន្មានរដូវកាលកន្លងមក Mason Greenwood មកដល់បច្ចុប្បន្នទោះ បីជាបានធូរស្រាលបន្តិចក្តីអំពីរឿងក្តីក្តាំប៉ុន្តែមានកីឡាករជាច្រើនរបស់ក្លឹបបានបង្ហាញចំណាប់អារម្មណ៍ថាមិនចង់ឲ្យកីឡាកររូបនេះវិលត្រឡប់មកវិញឡើយរដូវកាលនេះឡើយ។
កីឡាករខ្សែប្រយុទ្ធវ័យ២១ឆ្នាំរូបនេះ បានបញ្ជាក់ច្បាស់ហើយថាគាត់នឹ ងមិនប្រឈមមុខទៅនឹងបញ្ហាទោសទណ្ឌករណីចាប់ រំលោភទៀតឡើយនិងដែលមានន័យថា គាត់អាចវិលត្រឡប់មករកការប្រកួតរបស់ក្លឹប វិញជាមួយនឹងប្រាក់កម្រៃ ប្រមាណជា១០ម៉ឺនផោនក្នុងមួយសប្តាហ៍។
ប៉ុន្តែទោះបីជាយ៉ាងណាក្តីទាំងគ្រូបង្វឹកនិងកីឡាករ ជាច្រើនទៀតបានអះអាងថាពួកគេ នឹងបន្តធ្វើការស៊ើបអង្កេតទៅលើ អាកប្បកិរិយារបស់កីឡាកររូបនេះ ជាមុនសិនមុនពេលសម្រេចចិត្តថាឲ្យកាត់មក ចូលរួមក្លឹបវិញឬយ៉ាងណា៕
ប្រែសម្រួល៖ស៊ុនលី