កីឡា

Chelsea ត្រៀមផ្តល់កុងត្រាថ្មីទំហំកាន់តែច្រើន ក្រោយពេលបដិសេធ កុងត្រាខ្ចីជើងកាលពីខែមករា

ក្លឹបតោខៀវ Chelsea បានសម្រេចចិត្តថានឹងផ្តល់រង្វាន់បន្ថែមសម្រាប់កីឡាករ Conor Gallagher ជាមួយនឹងកុងត្រា ថ្មីដែលមានតម្លៃច្រើនជាងមុនបន្ទាប់ពីបាន បដិសេធក្នុងការទទួលយកសំណើរ កុងត្រាខ្ចីជើងពីក្លឹបថ្មីកាលពីខែមករាកន្លង មកនេះ។

កីឡាករខ្សែបម្រើអង់គ្លេសរូបនេះ បច្ចុប្បន្នមានកុងត្រារ ហូតដល់ឆ្នាំ២០២៥ប៉ុន្តែទំរង់លេងរបស់គាត់មួយរយៈចុង ក្រោយហាក់ដូចជាមិនសូវធ្វើ ឲ្យគាត់ក្លាយទៅជាកីឡាករដែលគួរ ឲ្យចាប់អារម្មណ៍សម្រាប់ក្លឹប។

គួរឲ្យដឹងដែរថាកីឡាកររូបនេះ បានបន្តអាជីពរបស់គាត់ក្នុងលក្ខខណ្ឌជាកីឡាករ ខ្ចីជើងរយៈពេលជាច្រើនឆ្នាំមក ហើយមុនពេលបានផ្ទេរត្រឡប់មក Chelsea វិញហើយកាលពីរដូវកាលមុនបានជួយឲ្យ Crystal Palace រកគ្រាប់បាល់បានទៅដល់៨ដងក្នុងការបង្ហាញខ្លួនទាំង៣៤លើកផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top