កីឡា

Ten Hag ​នឹងផ្តល់ឱកាសសាជាថ្មីសម្រាប់ Maguire

The Sun បានចេញផ្សាយថាគ្រូបង្វឹកក្លឹបបិសាចក្រហម Man UTD លោក Erik Ten Hag បានបញ្ចាក់ប្រាប់ទៅកាន់ កីឡាករខ្សែការពារ Harry Maguire ហើយថាគាត់នឹងនៅសល់ឱកាសជាច្រើនទៀតសម្រាប់កីឡាករឈុតធំគ្រប់គ្នា។

ការលើកឡើងរបស់លោក Ten Hag ដែលបានសំដៅទៅលើកីឡាករខ្សែការពារ Harry Maguire ជាពិសេសនៅក្នុង ពេលដែល កីឡាករមាឌធំអង់គ្លេសរូបនេះ បានបញ្ជាក់អំពីជំហរបស់គាត់ក្នុងការផ្ទេរទៅលេងជាមួយនឹង Inter Milan ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីខែមករា។

រដូវកាលនេះ Maguire អាចបង្ហាញខ្លួនបានត្រឹមតែ៤ដង ប៉ុណ្ណ៉ក្នុងការប្រកួតលីគនិងជាពិសេសចាប់តាំង ពេលមាន វត្តមានមានរបស់កីឡាករ Lisandro Martinez ផងនិងកីឡាករ Raphael Varane ផង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top