កីឡា

IOC ឆ្លើយតបទៅអភិបាល ក្រុងប៉ារីសអំពីផែនការ អូឡាំពិក សម្រាប់ជនជាតិរុស្ស៊ី

ស្វីស ៖ គណៈកម្មាធិការ អូឡាំពិកអន្តរជាតិ បានរុញច្រានប្រឆាំង នឹងអភិបាលក្រុងប៉ារីស កាលពីថ្ងៃពុធដោយទទូចថា គ្មានផែនការ សម្រាប់គណៈប្រតិភូរុស្ស៊ី ឬបេឡារុស្ស នៅព្រឹត្តិការណ៍ កីឡាអូឡាំពិកឆ្នាំ ២០២៤ ខណៈការទទួលស្គាល់ថា អត្តពលិកមួយចំនួន មកពីប្រទេសទាំងនោះអាចត្រូវ បានស្វាគមន៍ យោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេ ។

សេចក្តីថ្លែងការណ៍របស់ IOC បានកើតឡើងមួយថ្ងៃ បន្ទាប់ពីអភិបាលក្រុងប៉ារីសលោកស្រី Anne Hidalgo បាននិយាយថា គ្មានជនជាតិរុស្សី ឬបេឡារុស្ស គួរតែត្រូវបានអនុញ្ញាត ឲ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ កីឡាអូឡាំពិកឆ្នាំក្រោយ ដោយសារពួកគេជាប់ពាក់ព័ន្ធ នៅសង្គ្រាមនៅអ៊ុយក្រែន ។ មេដឹកនាំអូឡាំពិក បានកំណត់ផ្លូវ សម្រាប់អត្តពលិកមកពីប្រទេសរុស្ស៊ី និងបេឡារុស្ស មិនបានគាំទ្រយ៉ាងសកម្មក្នុងសង្គ្រាម ដើម្បីព្យាយាមជម្រុះ និងប្រកួតប្រជែងជាអត្តពលិកអព្យាក្រឹត ដោយគ្មានអត្តសញ្ញាណជាតិ ដូចជាឯកសណ្ឋានក្រុម ទង់ជាតិ និងភ្លេង ។

លោក Hidalgo បាននិយាយ កាលពីថ្ងៃអង្គារថា វាមិនអាចទៅរួចទេក្នុងការធ្វើព្យុហយាត្រាដូចជាគ្មានអ្វីកើតឡើងនោះទេ ដើម្បីឲ្យមានគណៈប្រតិភូ មកទីក្រុងប៉ារីស ខណៈគ្រាប់បែកនៅតែបន្តធ្លាក់មកលើអ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy រួមជាមួយនឹងមេដឹកនាំកីឡា និងអត្តពលិកជាច្រើននាក់ បាននិយាយជាប់លាប់ថា គូប្រជែងមានសក្តានុពលទាំងអស់ មកពីប្រទេសរុស្ស៊ី ឬបេឡារុស្ស គួរតែត្រូវបានហាមឃាត់ ពីទីក្រុងប៉ារីស ដោយពង្រីកការសម្រេចចិត្ត ដែលត្រូវបានអនុវត្តនៅក្នុងកីឡាអូឡាំពិក ភាគច្រើនក្នុងរយៈពេលប៉ុន្មានថ្ងៃ នៃសង្រ្គាម ដែលចាប់ផ្តើមកាលពីខែកុម្ភៈ។

ស្ថាប័នអូឡាំពិក និងសមាជិកសភាក្នុងតំបន់បាល់ទិក និង Nordic នៃទ្វីបអឺរ៉ុបក៏បានគាំទ្រជាសាធារណៈដល់អ៊ុយក្រែនក្នុងការឈរប្រឆាំងនឹងផ្លូវ ដែល IOC ពេញចិត្ត ។ ពួកគេបានព្រមានអំពីការធ្វើពហិកា រអាចកើតមាន ហើយត្រូវបានគេរំពឹងថា នឹងចូលរួមការអំពាវនាវ តាមអ៊ីនធើណេត របស់រដ្ឋមន្ត្រីកីឡាកាលពីថ្ងៃសុក្ររៀបចំ ដោយរដ្ឋាភិបាលអង់គ្លេស ។

អត្តពលិករុស្ស៊ីបានជៀសវាងការត្រូវបានហាមឃាត់ទាំងស្រុង ពីព្រឹត្តិការណ៍កីឡាអូឡាំពិកចំនួន៤ កន្លងមកមានតាំងពីឆ្នាំ ២០១៦ ដោយសាររឿងអាស្រូវ នៃសារធាតុហាមឃាតក្នុងកីឡាគាំទ្រដោយរដ្ឋ ។ អូឡាំពិកបីលើកមុន ពួកគេបានប្រកួតដោយគ្មានអត្តសញ្ញាណជាតិ របស់ពួកគេ ប៉ុន្តែក្នុងឯកសណ្ឋាន ដែលកំណត់អត្តសញ្ញាណយ៉ាងច្បាស់ថាពួកគេជាជនជាតិរុស្ស៊ី៕

Most Popular

To Top