The Goal ជឿជាក់ថា ក្នុងពេលដែលកីឡាករសញ្ជាតិអាមេរិក Christian Pulisic កំពុងមានបំណងចង់ចាកចេញ ពីក្លឹបតោខៀវ Chelsea នៅរដូវក្តៅនេះនោះគេជឿជាក់ថា មានតែក្លឹប AT Madrid ប៉ុណ្ណោះដែលទំនង និងសាកសមបំផុតសម្រាប់កីឡាករ។
តារាឆ្នើមអាមេរិករូបនេះ ស្ថិតនៅក្នុងបញ្ជីកីឡាករ ដែលនឹងអាចចាកចេញពី Chelsea នៅរដូវកាលនេះបន្ទាប់ពីការមកដល់ នៃថៅកែក្លឹបថ្មីលោក Todd Boehly ហើយជឿជាក់ថាគាត់នឹងងាចមានតម្លៃធ្លាក់ចុះខ្លាំង ជាងគេផ្ទេរមកចូលរួមនៅ Stamford bridge។
កីឡាករវ័យ២៤ឆ្នាំ Pulisic បានផ្ទេរមកចូលរួមជាមួយនឹងក្លឹបតោខៀវ Chelsea កាលពីឆ្នាំ២០១៩ជាមួយនឹងតម្លៃខ្លួន ដល់ទៅ៥៧,៦លានផោន ពីក្លឹប Dortmund ប៉ុន្តែប៉ុន្មានរដូវកាលចុងក្រោយនេះ មិនអាចធ្វើឲ្យមានទំរង់លេង តាមការរំពឹងទុកនោះទេ៕ ប្រែសម្រួល៖ស៊ុនលី