កីឡា

កីឡាចំបាប់ ទម្រង់ស្រដៀងគុនប្រដាល់ ខ្មែរយើងមានកីឡានេះ តាំងពីរាប់សិបឆ្នាំមកហើយ

នៅសម័យបុរាណ តែកាលណាយើងនិយាយអំពីប្រដាល់ អ្វីដែលគេតែងតែនឹកឃើញ នឹកគិតដល់នោះគឺ ចំបាប់ ដោយហេតុថា ចំបាប់ជាកីឡា ដែលប្រើប្រាស់កាយសម្បទាផ្ទាល់ និង មានរបៀបការរៀបចំដូចគ្នា ទៅនឹងប្រដាល់ ហើយអាចប្រព្រឹត្តការប្រកួត ក្នុងពេលតែ១បាន ដូចនេះទើបចាស់បុរាណ មានពាក្យចាំរត់មាត់១ថា ប្រដាល់ចំបាប់ ។ កីឡាមួយប្រភេទនេះ ខ្មែរយើងមានជាយូរាប់សិបឆ្នាំមកហើយ ដោយសង្កេតក្នុងភស្តុតាង លើជញ្ចាំងប្រាសាទ របស់កម្ពុជា។

ឯកសណ្ឋានព្រះរាជទាន នៃកីឡាករចំបាប់ កាលពីរជ្ជកាលជាន់មុនមានលក្ខណៈដូចគ្នា នឹងកីឡាករប្រដាល់ដែរ នោះគឺ ស្លៀកខោស្នាប់ភ្លៅ ប្រើសំពត់ចងក្បិនខ្លីពីក្រៅ និងក្រវាត់ចងក្រមាលើចង្កេះ ដោយជាទូទៅគេប្រើប្រាស់ពណ៌ក្រហម និង ពណ៌ស្វាយ(ខៀវ) ដើម្បីសម្គាល់ ជាទូទៅចំពោះកីឡាករចំបាប់មិនមានការ ប្រើប្រាស់អំបោះក្លុកលើក្បាល និងស្រាក់ដៃនឹងអំបោះឆៅ ដូចអ្នកប្រដាល់ទេ។

ចំពោះទីកន្លែងចំបាប់ គឺគេប្រើប្រាស់ទីកន្លែងតែ១នឹងកន្លែងប្រដាល់ដែរ ដោយគេរៀបចំទីជាស្នាមប្រដាល់ បួនជ្រុងចាក់ខ្សាច់ពេញហើយ នោះបង្គោលក្រហម ចងខ្សែជុំវិញជាចំណាំ ។ ក្នុងខណៈលេងចំបាប់ គឺមានប្រើប្រាស់ភ្លេងស្គរជ្វា ដូចប្រដាល់តែ តែគេលេងចំបាប់តែ៣ទឹក តែប៉ុណ្ណោះក្នុង១ប្រកួត ចប់៣ទឹកហើយ ត្រូវកំណត់ឈ្នះចាញ់ឬស្មើតែម្តង។ ជាការកំណត់ ប្រសិនបើកីឡាករណា១ ត្រូវបានគេផ្តួលបាន៣ដងហើយនោះ ត្រូវកំណត់ថាចាញ់តែម្តង ពុំអាចប្រកួតបន្តបានទេ ៕

Most Popular

To Top