កីឡា

Rashford ស៊ុតបាន ២គ្រាប់ម្នាក់ឯងជួយឲ្យ Man UTD យកបាន ៣ពិន្ទុងាយៗ

កីឡាករខ្សែប្រយុទ្ធអង់គ្លេស Marcus Rashford មកដល់ពេលនេះបានជាប់ឈ្មោះ ជាកីឡាករមួយដែលមានភាព ប្រយុទ្ធមុតស្រួចបំផុតម្នាក់ដោយ អាចរកគ្រាប់បាល់បានជាបន្តបន្ទាប់ ស្ទើររាល់ការប្រកួត។

យប់មិញនេះគាត់អាចស៊ុត បានដល់ទៅ២គ្រាប់បន្ថែមទៀតជួយឲ្យ Man UTD យកបាន៣ពិន្ទុងាយៗពីក្រុម Leceister City ខណៈដែលក្នុងនោះ Jadon Sancho ក៏អាចរកបានមួយគ្រាប់ផងដែរ បញ្ចប់ការប្រកួតម្ចាស់ផ្ទះ Man UTD យកឈ្នះ Leceister City​ក្នុងលទ្ធផល៣ទល់នឹង០។

បញ្ចប់ការប្រកួតសប្តាហ៍នេះ Man UTD យកបាន៣ពិន្ទុសរុបមាន ៤៩ពិន្ទុ ស្ថិតនៅលេខរៀងទី៣បណ្តោះអាសន្ន តាមពីក្រោយក្រុមលេខរៀងទី២ Man City ដែលមាន៥២ពិន្ទុ និងក្រុមលេខរៀងទី១កាំភ្លើងធំ Arsenal ដែលមាន៥៤ពិន្ទុ ៕

ប្រែសម្រួល​៖ ស៊ុន លី

Most Popular

To Top