កីឡា

PSG រំពឹងចង់បានលោក Mourinho ជំនួសលោក Galtier 

The Footmercato ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបយក្សបារាំង PSG កំពុងពិចារណាក្នុងការចរចា នាំយកគ្រូបង្វឹក The Special One មករួមក្លឹបនាពេលខាងមុខនេះ។

ប្រភពដដែលបានបន្តទៀតថា ខណៈដែលការប្រកួតពានរង្វាន់ Champions League របស់ក្រុម PSG ឈានចូលមកដល់ទីបញ្ចប់ទៅហើយរដូវកាលនេះ ដោយមិនអាចធ្វើបានល្អឡើយនោះគេមើលឃើញថា ក្លឹបកំពុងតែត្រៀមខ្លួនរៀបចំប្រព័ន្ធដឹកនាំក្រុមថ្មីមួយទៀតដោយសង្ឃឹមថា នឹងអាចលើកពានរង្វាន់ធំបំផុតអឺរ៉ុបមួយនេះ នាពេលខាងមុខណាមួយ។

គ្រូបង្វឹកប៉ទុយហ្គាល់លោក Jose Mourinho បច្ចុប្បន្នកំពុងតែដឹកនាំក្លឹបអ៊ីតាលី Roma នៅឡើយហើយជឿជាក់ថាកំពុងមានការទាក់ទងគ្នាជាមួយនឹងក្លឹប PSG ផងដែរទាំងដែលជាយូរហើយ PSG តែងតែចង់បានលោក Zinedine Zidane នោះទេ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top