ប្រធានប្រតិបត្តិក្លឹប Inter លោក Beppe Marotta កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការលើកឡើងពីសុខភាពរបស់ខ្សែប្រយុទ្ធ Romelu Lukaku ប៉ុន្តែនៅតែមានជំនឿជាក់ថា គាត់អាចបង្ហាញទំរង់លេងល្អក្នុង តំបន់ប្រយុទ្ធរបស់គាត់។
លោកបានសារភាពថាទំងន់របស់ Lukaka នៅពេលនេះពិតជាមានបញ្ហា ពិតមែនហើយមិនត្រឹមតែប៉ុណ្ណោះគាត់មិនអាចលេងលើសពី៧០នាទីឡើយខណៈដែលរដូវកាលនេះគាត់ក៏មិនសូវជា អាចរកគ្រាប់បាល់បានច្រើននោះដែរនិងមានតែ១គ្រាប់គត់ចាប់តាំងតែពីខែវិច្ឆិកា ។
លោកបានបន្តថា៖ខ្ញុំត្រូវតែនិយាយហើយទំងន់ ១០៣គីឡូក្រាមដែលគាត់កំពុងមានបច្ចុប្បន្ននេះ គឺមិនអាចធ្វើឲ្យគាត់លេងក្នុងទំរង់លេងល្អបានឥតខ្ជោះនោះឡើយហើយបញ្ហារបួសក៏ជាចំណែកមួយដែលធ្វើឲ្យគាត់ខ្វះខាតការហ្វឹកហាត់ទំលាក់គីឡូនេះដែរ៕
ប្រែសម្រួល៖ស៊ុនលី