កីឡា

Xavi៖ពួកយើងកំពុង ទាក់ទងទៅ Messi

គ្រូបង្វឹករបស់ក្លឹប Barcelona លោក Xavi កាលពីថ្ងៃម្សិលមិញនេះ លោកពិតជាបានទាក់ទងទៅកាន់កីឡាករ Lionel Messi ពិតមែនហើយទំនងជានឹង អាចបើកទ្វា Camp Nou កាវវិលត្រឡប់របស់កីឡាកររូបនេះ មិនវិញផងដែរ។

តារាឆ្នើមវ័យចំណាស់ របស់អាហ្សង់ទីនរូបនេះ ត្រូវបានបង្ខំចិត្តក្នុងការចាកចេញពី Barcelona កាលពីឆ្នាំ២០២១ ដោយសារតែបញ្ហាហិរញ្ញវត្ថុ ហើយគាត់បាន សម្រេចចិត្តយកក្លឹប PSG ដើម្បីបន្តអាជីពហើយ ក៏ជាទីកន្លែងដែលគាត់បានប្រាប់ពិភពលោកថា គាត់គឺជាស្តេចបាល់ទាត់ម្នាក់ផងដែរ ដោយអាចរកគ្រាប់បាល់ រហូតទៅដល់៥៥គ្រាប់ ក្នុងការប្រកួត៦១ប្រកួតនៅលីគថ្មី។

ខណៈដែលកុងត្រារបស់គាត់ជិត ចូលមកដល់ជាមួយនឹង PSG ហើយនោះគេអាច ជឿជាក់បានថា កីឡាកររូបនេះកំពុងធ្វើការពិចារណាថា តើគួរបន្តឬអាចវិលត្រឡប់មក រកក្លឹបចាស់វិញ ប៉ុន្តែក្នុងនោះលោក Xavi បានបញ្ជាក់ ហើយថាគាត់នឹង ស្វាគមន៍វត្តមានរបស់ Messi គ្រប់ពេលទាំងអស់៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top