កីឡា

Liverpool ចូលរួមប្រជែង ខ្សែការពារឆ្នើមរបស់ RB Leipzig

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបហង្សក្រហម Liverpool កំពុងបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងកីឡាករខ្សែការពារឆ្នើមរបស់ក្លឹប RB Leipzig។

Josko Gvardiolកីឡាករខ្សែការពារសញ្ជាតិក្រូអាតរូបនេះ ធ្លាប់ស៊ុតបញ្ចូលទីក្រុម Man City មួយគ្រាប់កាលពីប្រកួតយប់ថ្ងៃពុធម្សិលមិញនេះ ហើយត្រូវបានគេដឹងដែរថា ស្ទើរតែបានចូលរួមជាមួយនឹងក្លឹបតោខៀវ Chelsea ទៅហើយកាលពីរដូវក្តៅលើកមុន ។

ទំរង់របស់Josko Gvardiolកាន់តែបង្ហាញយ៉ាងច្បាស់ថា Liverpool ដាច់ខាតត្រូវតែចរចានាំយកកីឡាកររូបនេះឲ្យបាននៅរដូវក្តៅនេះជាពិសេស នៅក្រោយការបង្ហាញយ៉ាងអស្ចារ្យក្នុងការប្រកួត បាល់ទាត់ពិភពលោកនាពេលកន្លងមក។

Liverpool ទើបតែបរាជ័យយ៉ាងចាស់ដៃក្នុងការប្រកួតប៉ះនឹង Real Madrid ក្នុងលទ្ធផលដល់ទៅ៥ទល់នឹង២ដែលធ្វើឲ្យក្រុមមើលឃើញនូវភាពចាំបាច់ថា ត្រូវតែពង្រឹងទំរង់លេងនៅ ក្នុងតំបន់ការពារឡើងវិញ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top