The El Nacional ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា គ្រូបង្វឹកក្លឹបយក្សអេស្បាញ Barcelona លោក Xavi គឺមិនមានផែនការក្នុងលក់កីឡាករ Ansu Fati ចេញនោះឡើយ។
កីឡាកររូបនេះ គឺជាគោលដៅរបស់ក្លឹបធំៗជាយូរមកហើយ ជាពិសេសគឺកាំភ្លើងធំ Arsenal ហើយជឿជាក់ថានៅរដូវក្តៅខាងមុខនេះ ក្លឹបអង់គ្លេសនេះនឹងធ្វើការសុំចរចាសាជាថ្មី ទោះបីជាបានដឹងហើយថា គឺជារឿងលំបាកក្តី។
របាយការណ៍បឋមនេះគេបានដឹងទៀតថា Barcelona មិនមែនជាផែនការលក់របស់លោក Xavi ក៏ពិតមែនប៉ុន្តែកីឡាកររូបនេះ គឺស្ថិតនៅក្នុងផែនការស្វែងរកប្រាក់ចំណូលរបស់ក្លឹបដូចនេះ ប្រសិនបើតម្លៃខ្លួនអាចត្រូវគ្នា នៅរដូវក្តៅខាងមុខនោះប្រាកដណាស់ គេនឹងអាចឃើញកីឡាកររូបនេះ ចាកចេញពីអេស្បាញជាមិនខាន៕ ប្រែសម្រួល៖ស៊ុនលី