កីឡា

លោក សុខ មុនី បានក្លាយជាប្រធាន សមាគមកីឡាតេក្វាន់ដូWT ក្រសួងមហាផ្ទៃ អាណត្តិទី១ ឆ្នាំ២០២៣-២០២៧

ភ្នំពេញ ៖ លោកនាយឧត្តមសនីយ៍ សុខ មុនី បានក្លាយជាប្រធាន សមាគមកីឡាតេក្វាន់ដូWT ក្រសួងមហាផ្ទៃ សម្រាប់អាណត្តិទី១ ឆ្នាំ២០២៣-២០២៧ ដោយទទួលបានការគាំទ្រ ពីបណ្តាលក្លិបតេក្វាន់ដូ WT ក្រោមចំណុះWT ក្រសួងមហាផ្ទៃ ព្រមទំាងសមាជិកទំាងអស់ នៅមជ្ឈមណ្ឌលកីឡានគរបាលជាតិ ពហុកីឡដ្ឋានជាតិ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ។

ក្នុងឱកាសប្រកាសតែងតាំង ប្រធានសមាគមកីឡានតេក្វាន់ដូ WT ក្រសួងមហាផ្ទៃដោយមានការអញ្ជើញចូលរួមពីសំណាក់សរ សិទ្ធិ អនុរដ្ឋលេខាធិការ ទទួលជួយការងារដឹកនាំ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ និងលោក ប៉ាង សឹនហូ ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ នគរបាលពិភពលោក ។

លោកនាយឧត្តមសនីយ៍ សុខ មុនី បានមានប្រសាសន៍ថា ការបង្កើត ឲ្យមានសមាគមកីឡាតេក្វាន់ដូន WT ក្រសួងមហាផ្ទៃនេះឡើង ក្នុងគោលបំណងរឹតចំណងមិត្តភាព រវាងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងសាធារណៈរដ្ឋកូរ៉េ មានសហព័ន្ធតេក្វាន់ដូនគរបាលពិភពលោក(WPTF) ជាភាគីពាក់ព័ន្ធសហការណ៍ ដើម្បីជំរុញការអភិវឌ្ឍ សមត្ថភាព អត្តពលិកកីឡាតេក្វាន់ដូWT នៅក្នុងអង្គភាពកីឡានគរបាលជាតិ ក្រសួងមហាផ្ទៃ ឲ្យកាន់តែប្រសើរ និងមានកិត្យានុភាព នៅលើឆាកអន្តរជាតិ ។

កីឡាតេក្វាន់ដូក្រសួងមហាផ្ទៃ បានក៏កើតឡើងតាំងពីឆ្នាំ១៩៩១ តែមិនទាន់មានការទំនាក់ទំនង និងរចនាសម្ព័ន្ធច្បាស់លាស់នៅឡើយ ហើយពេលនេះសមាគមកីឡា តេក្វាន់ដូ ក្រសួងមហាផ្ទៃ បានបង្កើតចេញជារូបរាង និងក្លាយជាសមាជិកគ្រួសារ របស់សហព័ន្ធតេក្វាន់ដូនគរបាលពិភពលោក ចាប់ពីពេលនេះតទៅ ។

លោក រើន គន្ថា អគ្គលេខាធិការ សមាគមកីឡាតេក្វាន់ដូWT ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា កន្លងមកកីឡាតេក្វាន់ដូ ក្រសួងមហាផ្ទៃ ក្រោមការគ្រប់គ្រងរបស់អង្គភាពកីឡានគរបាលជាតិ នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានចូលរួមការប្រកួតថ្នាក់ជាតិ ទទួលបានលទ្ធផល មេដាយសរុបចំនួន ៤៦គ្រឿង រួមមានមេដាយមាស ៣២គ្រឿង ប្រាក់ ៧គ្រឿង និងសំរឹទ្ធ ៧គ្រឿង និងការប្រកួតអន្តរជាតិក្រៅប្រទេសចំនួន ២លើក ក្នុងកម្មវិធី world police and fire games នៅប្រទេសចិន និងហូឡង់ ទទួលបានមេដាយ ៩គ្រឿង មេដាយមាស ៦គ្រឿង ប្រាក់ ១គ្រឿង និងសំរឺទ្ធិ ២គ្រឿង ៕

Most Popular

To Top