កីឡា

រកឃើញក្រុមជើងខ្លាំង នៃការប្រកួត កីឡាអេឡិចត្រូនិក ដំណើរឆ្ពោះទៅកីឡា SEA GAMES 2023

ភ្នំពេញ៖ថ្ងៃ ទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០២៣ ការប្រកួតជ្រើសរើសជើង ឯកកីឡាអេឡិចត្រូនិកលើវិញ្ញាសា Mobile Legends: Bang Bangបានរកឃើញក្រុមជើងខ្លាំង២ក្រុមទំាងបុរស និងនារី ដើម្បីក្លាយជាក្រុមជ្រើសជាតិកម្ពុជា ត្រៀមការប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ ២០២៣ ដែលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ លើកដំបូង ប្រកួតនេះរៀបចំដោយសហព័ន្ធ កីឡា អេឡិចត្រូនិក កម្ពុជា (EFC) ក្រោមកិច្ចសហការនិងរៀបចំជាមួយក្រុមហ៊ន T.Y Media & Advertising Co., LTD។

គណៈកម្មាធិការជាតិ រៀបចំការប្រកួត កីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣ (CAMSCO) សហការ ជាសហព័ន្ធ កីឡាអេឡិចត្រូនិក កម្ពុជា បាន សម្រេចដាក់កីឡា អេឡិចត្រូនិក ចំនួន៦ ប្រភេទស្មើ នឹង ៩ វិញ្ញាសា ។ AK2 មាន ២ វិញ្ញាសា ( ក្រុម និង ឯកត្តជនបុរស ) – BUBG មាន ២ វិញ្ញាសា (ក្រុម និង ឯកត្តជនបុរស ) – Mobile Legends: Bang Bang មាន ២ វិញ្ញាសា (ក្រុម បុរស និង ក្រុម នារី) – League of Legends: Wild Rift មាន ១ វិញ្ញាសា (ក្រុមបុរស) – Valorant មាន ១វិញ្ញាសា (ក្រុមបុរស) – Cross Fire មាន ១វិញ្ញាសា (ក្រុម បុរស) ។

សម្រាប់ League of Legends: Wild Rift ,Valorant, Cross Fire សហព័ន្ធ កីឡាអេឡិចត្រូនិក កម្ពុជា គ្រោងនឹងបញ្ចប់ការប្រកួតជ្រើសរើសក្រុមជើងឯក ដើម្បី ត្រៀម ចូល រួម ប្រកួត ស៊ីហ្គេមលើកទី៣២នេះ នៅសប្តាហ៍ទីមួយ ខែមីនា ឆ្នាំ២០២៣នេះ។ការ ប្រកួត កីឡា SEA GAMES លើក ទី ៣២ ឆ្នាំ ២០២៣ ចាប់ពីថ្ងៃទី៥ ដល់ ទី១៧ ខែឧសភា ខណៈ ប្រភេទកីឡា អេឡិចត្រូនិក ត្រូវធ្វើ ការប្រកួត នៅសណ្ឋាគារណាហ្គាវើលដ៍។
សម្រាប់ ប្រភេទ កីឡា Mobile Legends: Bang Bang មាន ២ វិញ្ញាសា សម្រាប់ការចូលរួម ប្រកួតកីឡា ស៊ីហ្គេម ខាង មុខ នេះ គឺ វិញ្ញាសា ក្រុម បុរស និង វិញ្ញាសា ក្រុមនារី ។ បន្ទាប់ពីសហព័ន្ធ បានប្រកាស ឲ្យមានការដាក់ពាក្យ ចូលរួមប្រកួត ជា ផ្លូវការសហព័ន្ធ បាន ទទួលក្រុមបុរស ចំនួន១៧៩ ក្រុម និងនារី ចំនួន២២ ក្រុម ដែលបានចុះឈ្មោះ ចូលរួមប្រកួត។
ការ ប្រកួត ជម្រុះផ្នែកបុរស ត្រូវ បានចាប់ផ្តើមពីថ្ងៃ ទី១៧ ដល់ទី១៩ ខែ កុម្ភៈ ឆ្នាំ ២០២៣ ដើម្បីជ្រើសរើស យកក្រុមខ្លាំង៤ឡើង ទៅ ប្រកួតជុំចុង ក្រោយ ។ ដោយឡែកការ ប្រកួតផ្នែកនារី ចាប់ពីថ្ងៃទី១៨ ដល់ ទី១៩ ខែ កុម្ភៈ ឆ្នាំ ២០២៣ ក៏ ដើម្បី ជ្រើសរើស យក៤ក្រុម សម្រាប់ការប្រកួត ជុំចុងក្រោយ ដែរ៕

Most Popular

To Top